ប៉ូលិស​ស្រុក​ស្ទឹងត្រង់ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ បទល្មើស​គ្រឿងញៀន​

កំពង់ចាម: នគរបាល​ស្រុក​ស្ទឹងត្រង់ បាន​ប្រើ​វិធាន​ញុះញង់ក្នុងការ​បង្ក្រាប​បទល្មើសគ្រឿងញៀន ជា​លទ្ធផល​ឃាត់ខ្លួនមុខសញ្ញា​ចំនួន ២​នាក់ កាលពី​រសៀល ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៥​។​

​ជនសង្ស័យ​ទាំង​២​នាក់ ដែល​ឃាត់ខ្លួន ១.​ឈ្មោះ ម៉ាត់ វ៉ាន់​នី ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិ​ចាម នៅ​ភូមិ​អូរ​ប្រាំ​ទី​២ ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ មុខរបរ មិន​ពិតប្រាកដ ។ ២.​ឈ្មោះ លាស់ ហាំ​ភ្លី ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិ​ចាម នៅ​ភូមិ​បែក​អន្លូង ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹងត្រង់ មុខរបរ មិន​ពិតប្រាកដ​។​

​ក្រោយពី​ឃាត់ខ្លួន សមត្ថកិច្ច រឹបអូស​វត្ថុតាង រួមមាន ម្សៅ​ក្រាម​ពណ៌​ស​ចំនួន ២ កញ្ចប់​តូច​។ បច្ចុប្បន្ន  សមត្ថកិច្ច កំពុង​កសាង​សំណុំរឿង និង​បញ្ជូន ជនសង្ស័យ​ទាំង​២​នាក់ ទៅ​តុលាការ ដោះស្រាយ​តាម​នីតិវិធី យោងតាម​មាត្រា ៤០ និង មាត្រា ៤៥ នៃ​ច្បាប់ ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​៕V​/S