​ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ សារធាតុ​ញៀន ២​នាក់ រួមទាំង​វត្ថុតាង​

ពោធិ៍សាត់: កម្លាំង​នគរបាល​ក្រុង​ពោធិ៍សាត់ សហការ​ជាមួយ កម្លាំង​នគរបាល​រដ្ឋបាល​បន្ទា​យ​ដី ឃាត់ខ្លួន​យុវជន ២​នាក់ កំពុង​ធ្វើ​សកម្មភាព ចែកចាយ​សារធាតុ​ញៀន រួមទាំង​វត្ថុតាង ។​

​ប្រតិ​ប​ត្ដិ​ការបង្ក្រាប​នេះ បាន​ប្រព្រឹត្តឡើង កាលពី​ព្រឹក​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៥ ត្រង់​ភូមិ​បន្ទាយ​ដី​ក្រោម សង្កាត់​បន្ទាយ​ដី ក្រុង​.​ខេត្តពោធិ៍សាត់ ។​

​ជនសង្ស័យ ត្រូវ​ឃាត់ខ្លួន ១-​ឈ្មោះ ជិ​ក ភារ​ម្យ ភេទ​ប្រុស អាយុ ២១​ឆ្នាំ (​ខ្មែរឥស្លាម​) មាន​ទីលំនៅ​ភូមិ​ឥស្លាម សង្កាត់​បន្ទាយ​ដី ក្រុង​.​ខេត្តពោធិ៍សាត់ ក្នុងនោះ​កម្លាំង​ដកហូត​បាន សារធាតុ​ញៀន ប្រភេទ​ម៉ា​ទឹកកក​ចំនួន ៤​កញ្ចប់​តូច រួមទាំង​ទូរស័ព្ទដៃ ខណៈ​ជនសង្ស័យ បាន​ចែកចាយ​ទៅអោយ ឈ្មោះ ទិ​ត រ៉េត ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ដំរី ឃុំ​បឹង​ខ្នារ ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។​

​នគរបាល​ក្រុង​ពោធិ៍សាត់ បាន​បញ្ជាក់ថា ករណីនេះ កម្លាំង​ឈានដល់ ការឃាត់ខ្លួន​ពួកគេ គឺ​តាមដាន តាមរយៈ​ទូរស័ព្ទ ពេល​គេ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ ហើយ​ករណីនេះ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ពួកគេ រួមទាំង​វត្ថុតាង ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ ដើម្បី​បន្ត​តាម​នីតិ​​វិធី ៕V​/S

​ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ សារធាតុ​ញៀន ២​នាក់ រួមទាំង​វត្ថុតាង​