Selena Gomez ដោះ​អាវ ត្រូវ​ប៉ូលិស​ដាក់​ខ្នោះ ពេល​ថត MV ថ្មី


Selena Gomez ដោះ​អាវ ត្រូវ​ប៉ូលិស​ដាក់​ខ្នោះ ពេល​ថត MV ថ្មី

រូបភាព​ខិលខូច​​ចូល​លេង​ក្នុង​ក្លឹប​របស់​តារា​ចម្រៀង​អាមេរិក Selena Gomez នៅ​ពេល​ថត​វីដេអូ​​ចម្រៀង​ថ្មី​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កំពុង​ងឿងឆ្ងល់​ក៏​ដូច​ជា​​រង់​ចាំ​យ៉ាង​អន្ទះសា។

 

Selena Gomez ដោះ​អាវ ត្រូវ​ប៉ូលិស​ដាក់​ខ្នោះ ពេល​ថត MV ថ្មី

 

កាល​ពី​យប់​ថ្ងៃ​អាទិត្យ​​ទី ២៩ ខែ វិច្ឆិកា ក្រុម​អ្នក​ប្រមាញ់​រូបថត​បាន​​ប្រទះ​ឃើញ​តារា​ចម្រៀង Selena Gomez ទម្លាក់​សក់​សេះ​ពណ៌​ខ្មៅ ពាក់​អាវ​ពណ៌ស ប្រឡេះ​ឡេវ​ ហើយ​ត្រូវ​ប៉ូលិស​ដាក់​ខ្នោះ​ដៃ​អូស​ចូល​ក្នុង​រថយន្ត។ រូបភាព​ទាំង​អស់​នេះ​គឺ​ត្រូវ​ថត​បាន​នៅ​ពេល​តារា​វ័យ ២៣ ឆ្នាំ កំពុង​ថត​វីដេអូ​ចម្រៀង​ឲ្យ​បទ​ថ្មី​របស់​ខ្លួន។

 

Selena Gomez ដោះ​អាវ ត្រូវ​ប៉ូលិស​ដាក់​ខ្នោះ ពេល​ថត MV ថ្មី
Selena Gomez ដោះ​អាវ ត្រូវ​ប៉ូលិស​ដាក់​ខ្នោះ ពេល​ថត MV ថ្មី
 

 

យ៉ាងណាក៏ដោយ គេ​មិន​ទាន់​ដឹង​ទេ​ថា Selena កំពុង​ថត​វីដេអូ​ឲ្យ​បទ​ណាមួយ​នោះ​ទេ​នៅ​ក្នុង​អាល់ប៊ុម “Revival” ​របស់​នាង​ដែល​ទើប​នឹង​ចេញ​លក់។ កាល​ពី​ខែ​តុលា​មុន​នេះ​អតីត​មិត្ត​ស្រី​របស់ Justin Bieber បាន​ចេញ​ចម្រៀង​ទោល​ពីរ​បទ​នោះ​គឺ “Good For You” និង “Same Old Love”។ អ្នក​គាំទ្រ​មាន​សង្ឃឹម​ថា​បទ​ចម្រៀង​ទោល​បន្ទាប់​ទៀត​របស់ Gomez នោះ​គឺ “Me & the Rhythm” ឬ “Hands to Myself”៕

 

 

ចុចអាន​៖Selena Gomez បង្ហាញ​ក្បាល​សុដន់​ពេល​ថតរូប​ឲ្យ​ទស្សនាវដ្ដី

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖ etonline