តារា​ស្រី​ល្បី​ៗ​ក្លាយ​ជា​ជាំ​មុខ​ជាំ​មាត់ ដើម្បីយុទ្ធនាការ​ប្រឆាំង​អំពើ​ហិង្សា

តារា​ស្រី​ល្បី​ៗ​ក្លាយ​ជា​ជាំ​មុខ​ជាំ​មាត់ ដើម្បីយុទ្ធនាការ​ប្រឆាំង​អំពើ​ហិង្សា

តារា​ស្រី​ល្បី​ៗ​លំដាប់​ពិភពលោក​ជា​ច្រើន​រូប ត្រូវ​បាន​ផាត់​មុខ​ឲ្យ​ក្លាយ​ជា​មាន​របួស ជាំ សម្រាប់​យុទ្ធនាការ​ប្រឆាំង​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ។

 

តារា​ស្រី​ល្បី​ៗ​ក្លាយ​ជា​ជាំ​មុខ​ជាំ​មាត់ ដើម្បីយុទ្ធនាការ​ប្រឆាំង​អំពើ​ហិង្សា

 

រូប​ថត​របស់​តារា​ល្បី​ៗ​ដូច​ជា Kim Kardashian, Angelina Jolie, Kendall Jenner និង Emma Watson ត្រូវ​បាន​វិចិត្រករ​និង​សកម្មជន aleXsandro Palombo កែ​ច្នៃ​ឲ្យ​មើល​ទៅ​​ដូច​ជា​មាន​របួស​ដោយ​ការ​វាយ​ដំ ដើម្បី​ជា​ការ​ផ្សព្វផ្សាយ​គម្រោង No Women is Immune from Domestic Violence (គ្មាន​ស្ត្រី​ណា​ម្នាក់​ត្រូវ​អត់​ទ្រាំ​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នោះ​ទេ) ក្នុង​ឱកាស​ទិវា​លុប​បំបាត់​អំពើ​ហិង្សា។

 

វិចិត្រករ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា គោលដៅ​នៃ​គម្រោង​នេះ​គឺ​ដើម្បី​ជំរុញ​ឲ្យ​ជនរងគ្រោះ​ដោយ​​អំពើ​ហិង្សា​ទាំង​អស់​ចេញ​មុខ​បំបែក​ភាព​ស្ងប់ស្ងាត់ និង​លើក​កម្ពស់​ការ​យល់​ដឹង​ថា​ស្ត្រី​គ្រប់​គ្នា​សុទ្ធ​តែ​អាច​ក្លាយ​ជា​ជនរងគ្រោះ​ក្នុង​អំពើ​ហិង្សា ហើយ​ស្ត្រី​គ្រប់​គ្នា​ក៏​មិន​ត្រូវ​ស៊ូទ្រាំ​មិន​និយាយ​ស្ដី​ពី​រឿង​នេះ​ដែរ។​​

 

Palombo បាន​និយាយ​ទៀត​ថា៖ “ការ​ចូល​ដៃ​ធំ​បំផុត​ក្នុង​អំពើ​ហិង្សា​គឺ​ភាព​ស្ងប់ស្ងាត់​របស់​ជន​រងគ្រោះ ។ ភាព​ស្ងប់​ស្ងាត់​នេះ​បាន​​សម្លាប់ ក៏​ដូច​ជា​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​ធ្លាក់​ខ្លួន​ពិការ​មួយ​ជីវិត ច្រើន ជាង​​ដោយ​សារ​ជំងឺ និង​គ្រោះថ្នាក់​ផ្សេង​ៗ​ទៅ​ទៀត។

 

អំពើ​ហិង្សា​ក្នុង​គ្រួសារ​គឺ​ជា​មហារីក​សង្គម ដែល​គ្មាន​ព្រំដែន គ្មាន​វណ្ណៈ គឺ​វា​អាច​កើត​ឡើង​លើ​មនុស្ស​គ្រប់​គ្នា មិន​ថា​ជា​មនុស្ស​ធម្មតា ឬ​ជា​ជន​ល្បី​ៗ​ក៏​ដោយ។

 

ដើម្បី​តតាំង​នឹង​បុរស​បាន អ្នក​ត្រូវ​ប្រើប្រាស់​ការ​អប់រំ និង​លើក​កម្ពស់​ការ​យល់​ដឹង​លើ​ ការ​គោរព​គ្នា​និង​ភាព​ស្មើ​គ្នា​រវាង​មនុស្ស​ប្រុស​និង​មនុស្ស​ស្រី។ យើង​គ្រប់​គ្នា​ត្រូវ​រួម​ចំណែក​ពង្រីក​ការ​យល់​ដឹង​នេះ​មិន​ថា​តាម​វិធី​ណា​ក៏​ដោយ” ៕

តារា​ស្រី​ល្បី​ៗ​ក្លាយ​ជា​ជាំ​មុខ​ជាំ​មាត់ ដើម្បីយុទ្ធនាការ​ប្រឆាំង​អំពើ​ហិង្សា

Kim Kardashian

តារា​ស្រី​ល្បី​ៗ​ក្លាយ​ជា​ជាំ​មុខ​ជាំ​មាត់ ដើម្បីយុទ្ធនាការ​ប្រឆាំង​អំពើ​ហិង្សា

Angelina Jolie

តារា​ស្រី​ល្បី​ៗ​ក្លាយ​ជា​ជាំ​មុខ​ជាំ​មាត់ ដើម្បីយុទ្ធនាការ​ប្រឆាំង​អំពើ​ហិង្សា

Miley Cyrus

តារា​ស្រី​ល្បី​ៗ​ក្លាយ​ជា​ជាំ​មុខ​ជាំ​មាត់ ដើម្បីយុទ្ធនាការ​ប្រឆាំង​អំពើ​ហិង្សា

Kendall Jenner

តារា​ស្រី​ល្បី​ៗ​ក្លាយ​ជា​ជាំ​មុខ​ជាំ​មាត់ ដើម្បីយុទ្ធនាការ​ប្រឆាំង​អំពើ​ហិង្សា

Kristen Stewart

តារា​ស្រី​ល្បី​ៗ​ក្លាយ​ជា​ជាំ​មុខ​ជាំ​មាត់ ដើម្បីយុទ្ធនាការ​ប្រឆាំង​អំពើ​ហិង្សា

Madonna

តារា​ស្រី​ល្បី​ៗ​ក្លាយ​ជា​ជាំ​មុខ​ជាំ​មាត់ ដើម្បីយុទ្ធនាការ​ប្រឆាំង​អំពើ​ហិង្សា

Emma Watson

 

ចុចអាន៖តារា​​ចម្រៀង​ស្រី​ល្បី​ៗ​១០​ដួង​ហ៊ាន​លេង​ខ្លួន​ទទេ​លើ​​ក្រប​មុខ​ទស្សនាវដ្ដី

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ dailymail