ចេក​អាច​ផុត​ពូជ ដោយ​សារ​​ប្រឈម​ជំងឺ​ផ្សិត​ម្យ៉ាង​ដ៏​សាហាវ​

ចេក​អាច​ផុត​ពូជ ដោយ​សារ​​ប្រឈម​ជំងឺ​ផ្សិត​ម្យ៉ាង​ដ៏​សាហាវ​

ចេក​ជា​ផ្លែ​​ឈើ​​​​​​មួយ​ប្រភេទ​ដែល​​ផ្ដល់​គុណ​ប្រយោជន៍​​ច្រើន​សម្រាប់​សុខភាព ប៉ុន្តែ​​​ពេល​​ថ្មី​​ៗ​នេះ​ មាន​​ដំណឹង​មិន​ល្អ​មួយ​ គឺ​​​ការ​សិក្សា​ថ្មី​​ បាន​​​​​បង្ហាញ​ថា​​ដំណាំ​ចេក​​កំពុង​ប្រឈម​នឹង​ជំងឺ​​ម្យ៉ាង​ដែល​នឹង​ឈាន​ទៅ​ដល់​ការ​ផុត​ពូជ។

 

ចេក​អាច​ផុត​ពូជ ដោយ​សារ​​ប្រឈម​ជំងឺ​ផ្សិត​ម្យ៉ាង​ដ៏​សាហាវ​
 

 
ការ​ស្រាវជ្រាវ​​ធ្វើ​ឡើង​ដោយ​ប្រទេស​ហូឡង់​នោះ បាន​រក​ឃើញ​ថា​​ជំងឺ​​​​​ផ្សិត​ម្យ៉ាង​​ឈ្មោះ​ Panama ដែល​​កើត​លើ​ដើម​ចេក​ នឹង​ធ្វើ​ឲ្យ​ដើម​ចេក​ស្លោក​​ក្រៀម​​ស្រពោន។ ជំងឺ​នេះ​​បាន​កើត​ឡើង ​និង​គំរាម​កំហែង​លើ​ដំណាំ​ចេក​​តាំង​ពី​​ទសវត្សរ៍​ឆ្នាំ​១៩៥០​ ​និង​១៩៦០​​ (លើក​លែង​​​បណ្ដា​ប្រទេស​នៅ​អាស៊ី)​ ដែល​​បាន​បង្ក​ឲ្យ​ដំណាំ​នេះ​ស្ទើរ​បាត់​​បង់​ពូជ​​។

 
​​​​​​​​ពេល​​នេះ​ជំងឺ​ Panama ​​បាន​ក្លាយ​ជា​​​​​​​​​បញ្ហា​​​ឡើង​វិញ​​ ហើយ​​វា​បាន​កើត​​ឡើង​វិញ​ក្នុង​ទម្រង់​ថ្មី​ដែល​អ្នក​វិទ្យាសាស្ត្រ​ឲ្យ​ឈ្មោះ​វា​ថា VCG01213 ឬ Tropical Race 4 (TR4) ។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​​លោកវេជ្ជបណ្ឌិត​ Gert Kema អ្នក​ជំនាញ​​ខាង​ផ្នែក​ជំងឺ​​លើ​ដំណាំ​ចេក​នៃ​សាកលវិទ្យាល័យ​ Wageningen ក្នុង​ប្រទេស​ហូឡង់​ បាន​​ប្រាប់​ទៅ​​សារព័ត៌មាន Quartz ថា​ ៖ “ពេល​ថ្មី​ៗ​​​នេះ​​ជំងឺ​ផ្សិត​ដែល​​កើត​លើ​ដំណាំ​ចេក ​និង​បាន​រាល​ដាល​ទៅ​ដល់​ប្រទេស​ ប៉ាគីស្ថាន លីបង់ ហ្ស៊កដានី អូម៉ង់ ​ម៉ូសំប៊ិក ក៏​ដូច​ជា​​ភាគ​​ឦសាន​នៃ​រដ្ឋ​ Queensland ប្រទេស​អូស្ត្រាលី​ហើយ”។
 

ចេក​ជា​ដំណាំ​ពេញ​និយម​មួយ​សម្រាប់​មនុស្ស​ជា​ច្រើន​ក្នុង​ពិភព​លោក​ ហើយ​​ភាគ​ច្រើន​​​​មាន​នៅ​តំបន់​ត្រូពិក៕
 

ចេក​អាច​ផុត​ពូជ ដោយ​សារ​​ប្រឈម​ជំងឺ​ផ្សិត​ម្យ៉ាង​ដ៏​សាហាវ​
 
 

ចេក​អាច​ផុត​ពូជ ដោយ​សារ​​ប្រឈម​ជំងឺ​ផ្សិត​ម្យ៉ាង​ដ៏​សាហាវ​

 
ចេក​អាច​ផុត​ពូជ ដោយ​សារ​​ប្រឈម​ជំងឺ​ផ្សិត​ម្យ៉ាង​ដ៏​សាហាវ​

 

 
ចុចអាន៖ សំបក​ចេក​ក៏​មាន​ប្រយោជន៍មិន​ចាញ់​ផ្លែ​ចេក​ដែរ

 
​​ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ techinsider, qz