Chelsea និង Man Utd ចង់បាន ​Thomas Muller

​កីឡា​៖​ខ្សែប្រយុទ្ធ​ក្រុម Bayern Munich កីឡាករ Thomas Muller បាន​ក្លាយជា​គោលដៅ​ទិញយក​របស់​អ្នកចាត់ការ​ក្រុម​បិសាច ក្រហម Louis Van Gaal ប៉ុន្តែ​ទន្ទឹមនឹងនេះ អ្នកចាត់ការ​ក្រុម​តោ​ខៀវ Chelsea លោក Jose Mourinho ក៏​កំពុង​សម្លឹងមើល​លើ​កីឡាករ​ឆ្នើម​នេះដែរ​។​

​តាម​ប្រភព​សារព័ត៌មាន The Sun តោ​ខៀវ Chelsea អាចជា​គូប្រកួត​ជាមួយ បិសាច​ក្រហម Manchester United សម្រាប់​ការ​ប្រជែង​យក​កីឡាករ​ជម្រើសជាតិ​អាល្លឺម៉ង់​។ Super Star របស់ Bayern ត្រូវបាន​បិសាច​ក្រហម​ព្យាយាម​ទាក់ទង​ជាច្រើន​ដង ដើម្បី​ទៅលេង​នៅ Old Trafford​។

​ដោយឡែក ក្រុម​តោ​ខៀវ វិញ​ក៏​កំពុង​តាម​ប្រជែង​យក Muller ដើម្បី​ទៅ​ជំនួស​កន្លែង​ខ្សែប្រយុទ្ធ Diego Costa ក្រោយពី​បង្ហាញ​អាកប្បកិរិយា​មិន​សមរម្យ​ចំពោះ​អ្នកចាត់ការ Special One លោក Jose Mourinho កាលពី​តោ​ខៀវ ប្រកួត​ជាមួយ Tottenham៕

Chelsea និង Man Utd ចង់បាន ​Thomas Muller