ភ្នំពេញ​ក្រោ​ន​នឹង​ប្រកួត​មិត្តភាព​ជាមួយ​ក្លិប Dong Thap រសៀល​នេះ​

កីឡា​៖​នា​រសៀល​ម៉ោង៤​ ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៥​នេះ ក្រុមបាល់ទាត់​ភ្នំពេញ​ក្រោ​ន នឹង​ប្រកួត​ជាមួយ​ក្លិប Dong Thap ដែល​លេង​នៅ​លី​ក​លំដាប់​ទី​១ របស់​វៀតណាម​(V-League 1 ) ជា​លក្ខណៈ​មិត្តភាព​នៅ​ទីលាន Cao Lanh ប្រទេស​វៀតណាម​។​

​ការជួបគ្នា​នេះ​ក្នុង​គោលបំណង​ដើម្បី​ត្រៀម​ការប្រកួត​រៀងៗ ខ្លួន​គឺ​ភ្នំពេញ​ក្រោ​ន​ត្រៀម​ប្រកួត​ផ្ដាច់ព្រ័ត្រ​ជាមួយ ណាហ្គា​វើ​ល​នៃ​ពានរង្វាន់​លី​ក​កំពូល​របស់​កម្ពុ​ជានា​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៥ ចំណែក​ក្រុម Dong Thap របស់​វៀតណាម​ត្រៀម​បើក​រដូវ​កាល​ថ្មី​របស់ខ្លួន ដែល​នឹង​ចាប់ផ្ដើម​នា​ដើមឆ្នាំ​២០១៦​។​

​សម្រាប់​ជំនួប​រសៀល​នេះ ក្រុម​របស់​កម្ពុជា​ភ្នំពេញ​ក្រោ​ន នឹង​អវត្តមាន​កីឡាករ​កែវ សុខ​ផេង ព្រមទាំង​កីឡាករ​វ័យក្មេង អន ចាន់​ប៉ូ​លីន ដែលមាន​របួស​។ ចំណែក​ក្រុម​របស់​វៀតណាម​នា​រដូវ​កាល​មុន​បានបញ្ចប់​ទៅដោយ​ចំណាត់ថ្នាក់​លេខ​១២ ក្នុង​តារាង​លី​ក​លំដាប់​ទី​១ រកបាន ២៤​ពិន្ទុ​ក្នុងចំណោម ២៦​ប្រកួត​៕

ភ្នំពេញ​ក្រោ​ន​នឹង​ប្រកួត​មិត្តភាព​ជាមួយ​ក្លិប Dong Thap  រសៀល​នេះ​