កម្លាំងអ ហ ខណ្ឌដូនពេញ ឃាត់ខ្លួនម៉ូតូ អត់ស្លាកលេខ ចំនួន៥គ្រឿង

ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថ ខណ្ឌដូនពេញ ដោយមានការណែនាំពីលោករត្ន័ ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានចុះល្បាតពួនស្ទាក់ ឃាត់ម៉ូតូអត់ស្លាកលេខ ចំនួន៥គ្រឿង កាលពីវេលា ម៉ោង២០ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចគោលដៅផ្សេងគ្នា ។

មន្រ្តីអ ហ ខណ្ឌដូនពេញ បានឲ្យដឹងថា ម៉ូតូទាំង៥គ្រឿង រួមមានម៉ាកហុងដា សេ១២៥ ចំនួន២គ្រឿង និងស៊ុយ ហ្សូគី និក ចំនួន២គ្រឿងនិងអ៊ែប្លែត ១គ្រឿងផងដែរ ។

មន្រ្តីអ ហ បានឲ្យដឹងថា ក្រោយឃាត់ខ្លួន ម្ចាស់ម៉ូតូទាំងអស់ សុទ្ធតែជា ប្រភេទក្មេងស្ទាវគួរឲ្យសង្ស័យ ហើយកម្លាំងជំនាញបានធ្វើ    សាវតាជាតិ   កំណត់ហេតុចាប់យកវត្ថុតាង  បានថតរូតទុកជាឯកសារ ហើយបាន អនុញ្ញាត្តិឲ្យម្ចាស់ម៉ូតូវិល ត្រឡប់ទៅវិញ រងចាំការស្រាវជ្រាវបន្តនិងផ្ទៀងផ្ទាត់ឯកសារ ៕

កម្លាំងអ ហ ខណ្ឌដូនពេញ ឃាត់ខ្លួនម៉ូតូ អត់ស្លាកលេខ ចំនួន៥គ្រឿង