អ្នកនាំពាក្យ CNRP មិនទាន់បញ្ជាក់ ថ្ងៃពិតប្រាកដ ដែលលោក កឹម សុខា មកកម្ពុជាវិញ

ភ្នំពេញ៖ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ (CNRP)បានថ្លែងបញ្ជាក់អះអាងថា លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ  មិនទាន់កំណត់ថ្ងៃណាច្បាស់លាស់មកកម្ពុជាវិញទេ ក្រោយពីអនុប្រធានរូបទៅក្រៅប្រទេស ដើម្បីពិភាក្សាជាមួយ លោក សម រង្ស៊ី អំពីបញ្ហាផ្ទៃក្នុងរបស់បក្ស។

លោក យឹម សុវណ្ណ បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ ថា “គាត់ (កឹម សុខា) នឹងមកក្នុងពេលឆាប់ៗខាងមុខ ប៉ុន្ដែនៅមិនទាន់បញ្ជាក់ថ្ងៃណាទេ។ ពេលលោក កឹម សុខា មកកម្ពុជា អត់ទាន់មានកម្មវិធីអីត្រូវជួបទេ (គណបក្សប្រជាជនកម្ពុជា) គ្រាន់តែមានឆន្ទៈចង់ឲ្យជួប ក៏ប៉ុន្ដែមិនទាន់មានការកំណត់គ្នាជួបនៅឡើយទេ”។

សូមបញ្ជាក់ថា លោក កឹម សុខា បានធ្វើដំណើរពីប្រទេសកម្ពុជា ទៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ដើម្បីជួបពិភាក្សាស្វែងរកដំណោះស្រាយ នៅក្នុងគណបក្សសង្រ្គោះជាតិជាមួយ លោក សម រង្ស៊ី ៕

អ្នកនាំពាក្យ CNRP មិនទាន់បញ្ជាក់ ថ្ងៃពិតប្រាកដ ដែលលោក កឹម សុខា មកកម្ពុជាវិញ