មន្ត្រី CNRP អន្ទះសា​ចង់​ជួបចរចា គ្រា​ដែល​មន្ត្រី​CPP​ប្រាប់ថា រវល់​រឿង​ជាតិ

រាជធានី​ភ្នំពេញ​៖​រហូតមកដល់​ពេលនេះ​មន្ត្រីជាន់ខ្ពស់​CNRP​នៅតែ​អះអាង​ពី​ការចង់​ជួបចរចាជាមួយ​CPP​ដើម្បី​ដោះស្រាយ​បញ្ហានយោបាយ​ដែល​គេ​មើលឃើញថា​បាន​ស្រុតចុះ​គួរ ឲ្យ​ចាប់អារម្មណ៍ ។ ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់ CPP បាន​ឆ្លើយ​យ៉ាងខ្លី​ថា គ្មាន​ពេល​ជួបចរចារ​ស្អី​នោះទេ ព្រោះ​ពួកគាត់​ជាប់រវល់​រឿង​ផលប្រយោជន៍​ប្រជាពលរដ្ឋ​និង​ប្រទេសជាតិ​។

​    ​លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ CNRP បាន​ថ្លែងថា គណបក្ស​របស់លោក នៅតែ​ទន្ទឹងរង់ចាំ​ជួបចរចា ជាមួយ CPP ទោះបីជា CPP ជាប់រវល់​យ៉ាងណាក៏ដោយ ដើម្បី​ពិភាក្សា​បញ្ហានយោបាយ ដែល​បាន​កើតមានឡើង ក្នុង​រយៈពេល​ចុងក្រោយ​នេះ ។ លោក​ប្រាប់ថា ប្រហែលជា​គណបក្សកាន់អំណាច សំឡេង​ភាគច្រើន​នៅក្នុង​រដ្ឋសភា គាត់​មាន​ការងារ​ច្រើន​បានជា​រវល់ ។ ប៉ុន្ដែ​គណបក្ស​សង្គ្រោះ​ជាតិ​យើង នៅតែ​រក្សា​វប្បធម៌​នានា ដើម្បី​ចង់​ឲ្យ​មានការ​ជួបគ្នា​ដើម្បី​ជជែក​គ្នា ជាមួយ​សំឡេង​ភាគតិច និង​សំឡេង​ភាគច្រើន ដូច្នេះ​ប្រហែលជា​គាត់​អាច​ចប់​ការងារ អាចមាន​ពេលវេលា​ជួបគ្នា​បាន​”​។  

​    ​មន្ត្រីជាន់ខ្ពស់ CPP បាន​ថ្លែងប្រាប់​អ្នកកាសែត​ថា ថ្នាក់ដឹកនាំ​រួមទាំង​មន្ត្រី CPP គ្មាន​ពេលវេលា​ទំនេរ​ដើម្បី​ជួបពិភាក្សា​ជាមួយ CNRP នោះទេ ព្រោះថា ទាំង​ថ្នាក់ដឹកនាំ​និង​មន្ត្រី​CPP កំពុង​ជាប់រវល់​ខ្លាំងណាស់​ក្នុងការ​បំពេញភារកិច្ច​បំរើ​ប្រជាពលរដ្ឋ​និង​បំរើ​ជាតិ​។ ដូច្នេះ​គ្មាន​ពេល​ជួបចរចា​ស្អី​នោះទេ​៕

មន្ត្រី CNRP អន្ទះសា​ចង់​ជួបចរចា គ្រា​ដែល​មន្ត្រី​CPP​ប្រាប់ថា រវល់​រឿង​ជាតិ