សាលា​រាជធានី​ភ្នំពេញ​បដិសេធ​សំណើសុំ​ដង្ហែ​ក្បួន​ក្នុង​ទិវា​សិទ្ធិមនុស្ស​របស់​អង្គការ​សង្គម​ស៊ីវិល​

រាជធានី​ភ្នំពេញ​៖​សាលា​រាជធានី​ភ្នំពេញ​បាន​បដិសេធ​ចំពោះសំណើសុំ​ហែ​ក្បួន​តាម​ដងផ្លូវ នៅ​រាជធានី​ភ្នំពេញ ក្នុង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០​ធ្នូ នាពេលខាងមុខ​នេះ​រប​ស់​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា កន្លងទៅនេះ​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល បាន​ជួបប្រជុំ​ជាមួយនឹង អាជ្ញាធរ​រាជធានី​ភ្នំពេញ ដែល​ដឹកនាំ​ដោយ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ស្នើ​រៀបចំ​អបអរ​ដល់​ទិវា​សិទ្ធិមនុស្ស នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ហើយ​ហែ​ក្បួន​ទៅ​សួនច្បារ មុខ​វត្ត​បទុម​វ​ត្តី នៅ​ថ្ងៃទី​១០ ខែធ្នូ​។​

​ទោះជា​យ៉ាងណាក៏ដោយ​ចំពោះ​សំណើ​នេះ សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឱ្យមាន​ការហែក្បួន នោះទេ ហើយ​សម្រាប់​ការរៀបចំ ពិធី​អបអរ​ដល់​ទិវា​សិទ្ធិមនុស្ស ១០​ធ្នូ អាជ្ញាធរ​បាន​បង្វែរ ឱ្យទៅ​រៀបចំ​នៅ ទីលាន​ប្រជាធិបតេយ្យ​វិញ​៕​ខាងក្រោម​នេះ​ជា​កំណត់ហេតុ នៅក្នុង​កិច្ចប្រជុំ របស់​សាលា​រាជធានី ជាមួយ​អង្គការ​សង្គម​ស៊ីវិល​៖