កិច្ចប្រជុំស្ដីពីការប្រែប្រួល អាកាសធាតុ នៅប៉ារីស ឈានដល់ដំណាក់កាល ចរចាសំខាន់ហើយ

ប៉ារីស ៖ កិច្ចពិភាក្សាស្ដីពីបញ្ហា ប្រែប្រួលអាកាស ធាតុទីក្រុងប៉ារីស បានឈានដល់ ដំណាក់ កាល ចរចាសំខាន់ហើយកាល ពីថ្ងៃអង្គារ ម្សិលមិញនេះ ខណៈដែលសមាជិកទាំងអស់ ងាកមករកឆន្ទៈ បែបនយោបាយថា មេដឹកនាំនានា យល់ព្រម ចូលចំណែក ក្នុងការដោះ ស្រាយ ចំពោះជម្លោះនានា លើកិច្ចព្រមព្រៀងស្ដីពីបញ្ហាអាកាស ធាតុថ្មីនេះ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០១៥ នេះបន្ដទៀតថា រដ្ឋមន្រ្តីមកពី ១៩៥ប្រទេស មានរយៈពេលតែមួយសប្ដាហ៍ទៀតទេ ដើម្បីធ្វើសេចក្តីព្រាងកិច្ច ព្រមព្រៀងនេះ ដែលបច្ចុប្បន្នធ្វើ បានចំនួន ៥០ ទំព័រហើយ នៅក្នុងកម្រិត ដែលអាចគ្រប់ គ្រងបាន ដូច្នេះសមាជិកថ្នាក់រដ្ឋមន្រ្តីរបស់ពួក គេអាច អានបាននៅពេលពួកគេចូលរួម ក្នុងតុចរចា នៅសប្តាហ៍ក្រោយ។

ចាប់ផ្ដើមកាលពីល្ងាចថ្ងៃចន្ទកន្លងទៅនេះ បន្ទាប់ពីបណ្ដាមេដឹកនាំពិភពលោកប្រហែលជា ១៥០រូបបាន ចូលរួមសន្និសីទ ដោយបានបង្ហាញពីចំណុចរួមមួយថា នឹងធ្វើការប្រយុទ្ធ ប្រឆាំងនឹងបញ្ហាបម្រែ បម្រួលអាកាសធាតុ ហើយអ្នកទាំងអស់គ្នាក៏បានព្រមព្រៀងគ្នាថា បញ្ហាដែលនៅសល់ទាំងអស់ នឹងត្រូវ លើកយកមកពីភាក្សារកដំណោះស្រាយរយៈពេល ២សប្ដាហ៍ទៀត។

គួរបញ្ជាក់ថា ប្រទេសចិន និង អាមេរិក ដែលជាមហាអំណាចលេខ ១ និង លេខ ២ ផ្នែក សេដ្ឋកិច្ចលើលោក ត្រូវបានគេមើលឃើញថា ជាអ្នកបំផ្លាញបរិស្ថានធំជាងគេ ផងដែរ។ ប៉ុន្តែ មេដឹកនាំនៃប្រទេសទាំងពីរ ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំនោះ បានសន្យាចំពោះ អន្តរជាតិ ថា នឹងបង្កើនកិច្ចខិតខំប្រឹងប្រែង កាត់បន្ថយការបំពុលបរិយាកាសនេះ ឲ្យខានតែបាន៕

កិច្ចប្រជុំស្ដីពីការប្រែប្រួល អាកាសធាតុ នៅប៉ារីស ឈានដល់ដំណាក់កាល ចរចាសំខាន់ហើយ