Aaron Kwok អាយុ​៥០​ប៉ុន្តែ​មាន​មិត្ត​ស្រី​សាច់​ខ្ចីល្វក់​អាយុ​​ប្អូន​ជិត​ពាក់កណ្ដាល


Aaron Kwok អាយុ​៥០​ប៉ុន្តែ​មាន​មិត្ត​ស្រី​សាច់​ខ្ចីល្វក់​អាយុ​​ប្អូន​ជិត​ពាក់កណ្ដាល

ត្បិត​តែ​ឈាន​ចូល​វ័យ​៥០​ឆ្នាំ​ប៉ុន្តែ​តារា​សម្ដែង​ហុងកុងAaron Kwok នៅ​តែ​មាន​សាច់​ដុំ​​កង់​ៗ​មិន​ចាញ់​ក្មេង។ ពេល​ថ្មី​ៗ​នេះ​ Aaronបាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​​បន្ទាប់​ពី​បង្ហាញ​មុខ​មិត្ត​ស្រី​​ក្មេង​លើ​បណ្ដាញ Weibo ។

 

Aaron Kwok អាយុ​៥០​ប៉ុន្តែ​មាន​មិត្ត​ស្រី​សាច់​ខ្ចីល្វក់​អាយុ​​ប្អូន​ជិត​ពាក់កណ្ដាល

 

Aaron Kwok អាយុ​៥០​ប៉ុន្តែ​មាន​មិត្ត​ស្រី​សាច់​ខ្ចីល្វក់​អាយុ​​ប្អូន​ជិត​ពាក់កណ្ដាល

 

កាល​ពី​ថ្ងៃ​អង្គារ​​ម្សិលមិញ តួ​ប្រុស​ក្នុង​រឿង “The Monkey King 2” បាន​បង្ហោះ​រូប​កាន់​ដៃ​​គ្នា​នៅ​ក្នុង​ឡាន​ជាមួយ​មិត្ត​ស្រី​ដែល​ជា​តារា​ម៉ូដែល​ចិន​​នាង Moka Fang មាន​អាយុ​ទើប​តែ​២៧ឆ្នាំ ហើយ​ថែម​ទាំង tag រូប​នោះ​ឲ្យ​មិត្ត​ស្រី​ទៀត​ផង។

 

យោង​តាម​គេហទំព័រ​ Apple Daily បង្ហាញ​ថា Moka Fangគឺ​ជា​មិត្ត​ស្រី​ម្នាក់​គត់​ដែលAaron Kwok បង្ហាញ​មុខ​ឲ្យ​គេ​ស្គាល់​ជា​សាធារណៈ។ មុន​នឹង​ផ្ដើម​ស្នេហ៍​ជាមួយ​ Moka តារា​ចម្រៀង​និង​សម្ដែង​ Aaron ធ្លាប់​មាន​ស្នេហា​លាក់បាំង​ជាមួយ​​តារា​ម៉ូដែល​ចិន​​រយៈពេល​៧​ឆ្នាំ ប៉ុន្តែ​ពួក​គេ​ក៏​បែប​គ្នា​វិញ​កាល​ពី​២​ឆ្នាំ​មុន។

 

​​​Aaron Kwok​ ជា​តារា​សម្ដែង​ជួរ​មុខ​ហុងកុង​មួយ​រូប​ដែល​មាន​កេរ្តិ៍ឈ្មោះ​​មិន​ចាញ់ ​Andy Lau និង Donnie Yenប៉ុន្មាន​ទេ។​ រឿង​ល្បី​ៗ​ដែល​គេ​ធ្លាប់​សម្ដែង​មាន “Cold War”, “The Monkey King”​និង “Silent Witness”​ ជា​ដើម៕

 

Aaron Kwok អាយុ​៥០​ប៉ុន្តែ​មាន​មិត្ត​ស្រី​សាច់​ខ្ចីល្វក់​អាយុ​​ប្អូន​ជិត​ពាក់កណ្ដាល

 

Aaron Kwok អាយុ​៥០​ប៉ុន្តែ​មាន​មិត្ត​ស្រី​សាច់​ខ្ចីល្វក់​អាយុ​​ប្អូន​ជិត​ពាក់កណ្ដាល

 

 

ចុចអាន៖Louis Fan និងJJ Jia នឹង​ចូល​រោងការ​ជាមួយ​គ្នា​ក្នុង​ពេល​ខាង​មុខ​

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  straitstimes