តុលាការក្រុង​អូ​ឡុង​ហ្គា​ប៉ូ​កាត់ទោស​ទាហាន​អាមេរិក​ជាប់គុក​១២​ឆ្នាំ​ពីបទ​សម្លាប់​បុរស​កែ​ភេទ​

​ហ្វីលីពីន​៖​បើ​យោងតាម​ការចេញផ្សាយ របស់​សារ ព័ត៌មាន​ចិន ស៊ិន​ហួ នៅ​ថ្ងៃ​ពុធ ទី​០២ ខែធ្នូ​ឆ្នាំ ២០១៥​បាន​ឲ្យ​ដឹង​ដែលថា តុលាការក្រុង​មួយ របស់ ហ្វីលីពីន បាន​កាត់ទោស នាយទាហាន អាមេរិក ម្នាក់​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​១២​ឆ្នាំ​ពីបទ​សម្លាប់​បុរស​កែ​ភេទ​ជា​ស្ត្រី​ម្នាក់ (​ភេទ​ទី​បី ឬ ខ្ទើយ​) កាលពី​ឆ្នាំ​២០១៤​កន្លងទៅនេះ​។​

​      តុលាការក្រុង អូ​ឡុង​ហ្គា​ប៉ូ បាន​រកឃើញថា​នាយ​ទាហានជើងទឹក​អាមេរិក​មួយរូប​ឈ្មោះ Lance Corporal Joseph Scott Pemberton ពិតជា​បាន​ប្រព្រឹត្ត​នូវ​កំហុស​ដូច​ការចោទប្រកាន់ កន្លងមក​ប្រាកដ​មែន ដោយ​នៅក្នុង​សាលក្រម​នោះដែរ ក៏បាន​តម្រូវ​ឲ្យ​លោក Pemberton សង​ជា​សំណង​ជំងឺ​ចិត្ត ដល់ ក្រុមគ្រួសារ​របស់ ភេទ​ទី​បី រងគ្រោះ​ផងដែរ​។​

​      គួរបញ្ជាក់​ដែលថា លោក Pemberton សម្លាប់​បុរស​កែ​ភេទ​ជា​ស្ត្រី ឈ្មោះ Jeffrey "Jennifer" Laude កាលពី​ខែតុលា ឆ្នាំ ២០១៤​។​ក្រោយពី បានរួម​រ័ក្ស នៅលើ​ទូក បន្ទាប់​ទើប​ជនបង្ក មានការ​សង្ស័យថា Laude មិនមែន ជា​ស្រី​ពិត ទើប​ក្រោយមក​ក៏ បានកើត​ចេញ​ជា​ជម្លោះ រហូត​ជ្រុលដៃ​ផ្តាច់ជីវិត​នាង Laude តែម្តង​៕

តុលាការក្រុង​អូ​ឡុង​ហ្គា​ប៉ូ​កាត់ទោស​ទាហាន​អាមេរិក​ជាប់គុក​១២​ឆ្នាំ​ពីបទ​សម្លាប់​បុរស​កែ​ភេទ​