តិចនិច​បង្កើន​ទំហំសុដន់​ឲ្យឆាប់ធំ ហើយមិនឡើងទម្ងន់

សុដន់ គឺជា​សរីរាង្គ​ដែលត្រូវបាន​ផ្សំឡើងពីជាតិខ្លាញ់ និងជាលិកាទន់ៗតភ្ជាប់គ្នា។ សមាមាត្រទាំងពីរនៃជាតិខ្លាញ់ និងជាលិកាទន់នេះ អាច​មាន​ភាព​ខុសប្លែកពីគ្នា​សម្រាប់​មនុស្សស្រីគ្រប់រូប។ វា​អាស្រ័យទៅលើហ្សែន ហើយមាន​អ្នកខ្លះមកពីសុដន់ក្រាស់មាន​ន័យថា សុដន់របស់ពួកគេមាន​ជាតិខ្លាញ់តិច និងជាលិកាច្រើន ប៉ុន្តែ​អ្នកខ្លះផ្ទុយពីនេះ។
 
តិចនិច​បង្កើន​ទំហំសុដន់​ឲ្យឆាប់ធំ ហើយមិនឡើងទម្ងន់
ជាធម្មតាស្ត្រីដែលមាន​សុដន់ធំ រាងកាយរបស់ពួកគេ​ក៏ឡើងទម្ងន់ទៅតាមនោះដែរ។ ប៉ុន្តែ​មាន​វិធីសាស្ត្រមួយចំនួនដែលអាចជួយឲ្យ​មនុស្សស្រីមានសុដន់ធំ ហើយ​មិន​ប៉ះពាល់​ដល់​ការ​ឡើងទម្ងន់ឡើយ។
របៀបរស់នៅ
ដើម្បីបង្កើនទំហំសុដន់បាន អ្នកត្រូវ​មានទម្លាប់​ញ៉ាំអាហារដែលមាន​ជីវជាតិ និង​ធ្វើការហាត់ប្រាណឲ្យបាន​ទៀត​ទាត់ជារៀងរាល់ថ្ងៃ។
ការហាត់ប្រាណទាំងនោះមានដូចជា៖ អាហ្វង់, បញ្ចេញកំលាំងដោយសង្កត់រុញជញ្ជាំង, លើកដុំដែកតូចៗ និងគេង​លើក​អាទែ។ លំហាត់ប្រាណទាំងអស់នេះអាចជួយកសាង​សាច់ដុំ​សុដន់របស់អ្នកនៅក្នុងតំបន់ដើមទ្រូង និងអាចរក្សាសុដន់ឲ្យមាន​ភាពទាក់ទាញ។
លំហាត់ប្រាណមួយក្នុងចំណោម​លំហាត់ប្រាណខាងលើ ដែលអ្នក​ជំនាញបាន​ផ្តល់អនុសាស្ត្រគឺ គេងនៅលើ​កៅអ៊ីរួចលើកអាទែ។
ការធ្វើលំហាត់ប្រាណដើម្បីពង្រើកទំហំសុដន់
សូមគេងនៅលើកៅអ៊ីដែលមាន​រាងទេ ៦០ដឺក្រេ បន្ទាប់មកយកដុំដែកមកដាក់លើភ្លៅរបស់អ្នក។ ចាប់ផ្តើមលើកដុំដែកទាំងសងខាងនោះឲ្យដល់ស្មា ឬមកផ្អិប​នឹងដើមទ្រូង​នៅ​គម្លាត ១អ៊ីញ រួចទម្លាក់ចុះទៅវិញដោយយឺតៗ។ ធ្វើបែបនេះឲ្យបានច្រើនដងតាមដែលអាចធ្វើទៅបាន។
រឿង​មួយទៀត​ អ្នកត្រូវ​ជ្រើសរើស​អាវក្នុងដែលមាន​ប៉ះពាល់ដល់សុដន់ គឺអាវដែលមិនចង្រៀតពេកទើបសុដន់ងាយស្រួលនឹងលូតលាស់បានល្អ។
ចុងក្រោយ អ្នកកុំភ្លេចធ្វើការម៉ាស្សាឲ្យសុដន់ដោយប្រើប្រាស់ប្រេងធម្មជាតិដូចជា (ប្រេងអូលីវ) ដើម្បីជួយឲ្យ​លំហូរឈាមនៅតំបន់នេះ​រត់បាន​ស្រួល។ អ្នកត្រូវ​ព្យាយាម​អនុវត្ត​វិធីនេះ​ជារៀងរាល់ថ្ងៃ ដើម្បីទទួលបាន​ប្រសិទ្ធភាព​ដ៏អស្ចារ្យ និងឆាប់រហ័ស៕
ដោយ៖ មង្គលការ
ប្រភព៖  healthylifestyleteam

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • តិចនិច​បង្កើន​ទំហំសុដន់​ឲ្យឆាប់ធំ ហើយមិនឡើងទម្ងន់