ខាង​ប្រុស​ឲ្យ​ភ្លើង​ខៀវ​ភ្លាម ជី​ជី មិន​ញញើត​ក្នុងការ​បង្អួត​ភាព​ផ្អែមល្ហែម​

Sanofi

​ពិធី​ការិនី​ក្មេងខ្ចី រូប​ស្រស់តូច​ច្រឡឹង​គួរ​ឲ្យ​ស្រលាញ់ ពេជ្រ សូលី​ដា ហៅ​ ជី​ជី នាពេល​ថ្មីៗ​នេះ បាន​បង្ហោះ​នូវ​រូបភាព​ផ្អែមល្ហែម​ជាច្រើនជាមួយនឹង​បុរស​ម្នាក់ដែល​ត្រូវបាន​មិត្ត​សិល្បៈ​របស់​នាងបញ្ជាក់​ឲ្យ​ដឹងថា បុរសឈ្មោះ «​ជា»  ​នោះជា​គូស្នេហ៍​របស់​នាង ដែល​ពួកគេ​ស្រលាញ់គ្នា​ខ្លាំង​ថែម​ទៀតផង ។​

​រូបភាព​ដ៏​ផ្អែមល្ហែម និង​ គួរ​ឲ្យ​ចង់ដឹង​ការពិត​នេះ បានធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន​មានការ​ងឿង​​ឆ្ងល់​ជាខ្លាំង ក៏​ព្រោះតែ ជី​ជី តែងតែ​ព្យាយាម​លាក់បាំង​យ៉ាង​ជិត និង​ មិន​ឲ្យ​មាន​ព័ត៌មាន​លេច​ឮ​ណាមួយ ពី​រឿង​ស្នេហា​របស់​នាង​សូម្បីតែ​បន្ដិច​ឡើយ។ បើតាម​មិត្ត​សិល្បៈ​របស់​នាងបាន​បញ្ជាក់ថា «​គូស្នេហ៍​មួយគូ​នេះ​ស្រឡាញ់គ្នា ៣ ឆ្នាំ​ហើយ តែ​គ្រាន់តែ ​ជី​ជី មាន​គំនាប​ពី​គ្រួសារ ហើយ​នាង​ក៏​មិន​ចង់​ឲ្យ​គេ​ដឹងថា ​នាង​មាន​សង្សារ​តែប៉ុណ្ណោះ​» ។ មិត្ត​សិល្បៈ​របស់​នាង​បាន​បន្តថា «​ម្យ៉ាង​ដោយសារតែ​ឪពុកម្ដាយ​របស់​ខាង​ប្រុស មិន​ចង់​ឲ្យ​កូនប្រុស​ទាក់ទង​ជាមួយនឹង​អ្នកសិល្បៈ​ផង ដោយ​ខាង​ប្រុសចង់​ឲ្យ​កូន​របស់គេ​រៀបការ​ជាមួយនឹង​អ្នកជំនួញ​ដូចគ្នា ទើប​ធ្វើ​ឲ្យ​ពួកគេ​ទាំងពីរត្រូវ​ស្រឡាញ់គ្នា​ដោយ​បិទបាំង​បែបនេះ តែ​ពួកគេ​ក៏​នៅតែ​លួចលាក់​មាន​បណ្ដើរគ្នា​ទៅ​ផ្អែមល្ហែម​ស្ងាត់ៗ​ផងដែរ​» ។​

​ដោយឡែក​នៅពេល​ថ្មី​នេះ ភាព​ផ្អែមល្ហែម​របស់​ពួកគេ កាន់​តែមាន​ច្រើនឡើង ហើយ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​មិត្តភក្ដិ​សិល្បៈ​របស់ ​ជី​ជី​ បង្ហើប​ថា គ្រួសារ​ខាង​ប្រុសបាន​បើកភ្លើង​ខៀវ​ឲ្យ ​ជី​ជី​ ហើយ។ មិត្ត​សិល្បៈ​របស់​នាង​ដដែល​បាន​បន្តទៀតថា «​ជី​ជី ​ពិតជា​រីករាយ​ណាស់​នៅពេលនេះ ព្រោះតែ​នាង​កំពុង​សង្ឃឹមថានឹង​ជួប​ជាមួយ​សាច់​ញាតិ​ខាង​ប្រុស​ឆាប់ៗ ដើម្បី​បង្ហាញ​ពី​ចំណុច​ល្អ​របស់​នាង​ឲ្យ​គ្រួសារ​ខាង​ប្រុស​ដឹង ហើយ​ខាង​ប្រុស​វិញក៏​កាន់តែ​បង្ហាញ​ឲ្យ​គេ​ដឹង​ផងដែរ ពី​ទំនាក់ទំនង​ស្នេហា​របស់ខ្លួន​​ និង​ ជី​ជី ព្រោះតែ​ខាង​ប្រុសចេញចូល​ផ្ទះ​ខាង​ស្រី​ញឹកញាប់​ណាស់ តែ​រឿង​រៀបការ​ដូចជា​មិនទាន់​ឃើញ​គ្រួសារ​ខាង​ប្រុស​បង្ហើប​ឡើយ​» ។​

​សូមបញ្ជាក់ថា ជី​ជី គឺជា​តារា​ស្រី​មួយ​ដួងដែល​ចូលប្រឡូក​លើ​វិថី​សិល្បៈ​នេះ​ជាច្រើន​ឆ្នាំ​ណាស់​មកហើយ ក្នុងនោះ​ភាពល្បីល្បាញ និង​ ប្រជាប្រិយភាព​របស់​នាងកាន់​តែមាន​ភាពលេច​ធ្លោ​ខ្លាំង​ឡើងៗ​ជា​លំដាប់ តែ​នៅក្នុង​ឆ្នាំ​ ២០១៥ ​នេះ ទីផ្សារ​សិល្បៈ​របស់ ជី​ជី មិនសូវ​កម្រើក​ខ្លាំង​ប៉ុន្មាន​ទេ ដោយសារតែ​បញ្ហា​រឿងអាស្រូវ​ផ្ទុះឡើង​ស្របគ្នា ធ្វើ​ឲ្យ​នាង​ស្មុគស្មាញ។ ជី​ជី ត្រូវបាន​គេ​និយាយថា ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ស្នេហា​ត្រីកោណ រឿង​មន្ត្រី​នេះ​កាង រឿង​មន្ត្រី​នោះ​ចិញ្ចឹម និង ​រឿងចម្រូងចម្រាស​មិនល្អ​ផ្សេងទៀត​ជាដើម ដែល​រឿងរ៉ាវ​ទាំងនោះបានធ្វើ​ឲ្យ​នាង​បាត់បង់​ទីផ្សារ​សិល្បៈ​អស់​មួយចំនួនធំ ។ ក្នុងនោះ​ សូម្បីតែ​ការងារ​ខាងក្រៅ រួមមាន​ពិធី​ការិនី​តាម​វេទិកា​បើកសម្ពោធ​ផលិតផល ក៏​មិនសូវ​ឃើញ​មាន​សស្រាក់សស្រាំ​ដូច​មុន​នោះដែរ ៕ រិទ្ធី ខេមរា​

Related