ឃាត់ខ្លួនជនសង្ស័យ កាច់សោកម៉ូតូ យ៉ាងសកម្មម្នាក់ ក្នុងស្រុកដងទង់

 កំពត ៖ មុខសញ្ញាជន សង្ស័យតែងធ្វើសកម្មភាព កាច់សោកយកម៉ូតូ ក្នុងភូមិសាស្ត្រ ស្រុកដងទង់,កំពង់ត្រាច និងឈូកកន្លងមក ត្រូវបានកម្លាំងនគរបាល នៃការិយាល័យកណ្តាល ព្រហ្មទណ្ឌខេត្ត បើកការស្រាវជ្រាវ ចុះឃាត់ខ្លួនបាន កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី១ ខែធ្នូ ឆ្នាំ២០១៥ ចំណុចភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ។

មន្ត្រីនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល ខេត្ត បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះទាវ ឧត្តម ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ ឃុំ ខាងលើ ។

មន្ត្រីដដែលបន្តថា ជនសង្ស័យរូបនេះ ជាមុខសញ្ញាដ៏សំខាន់ផងដែរ ក្នុងការប្រព្រឹត្តសកម្មភាព កាច់សោក យកម៉ូតូក្នុងភូមិសាស្ត្រ៣ស្រុក កន្លងមក ក្រោយពីកម្លាំងជំនាញ បើកការស្រាវជ្រាវយ៉ាងល្អិតល្អន់ ពីរ បីថ្ងៃថ្មីៗនេះ។

បច្ចុប្បន្នជនសង្ស័យ ត្រូវការិយាល័យជំនាញ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត បាននិងកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

ឃាត់ខ្លួនជនសង្ស័យ កាច់សោកម៉ូតូ យ៉ាងសកម្មម្នាក់ ក្នុងស្រុកដងទង់