ដើម្បីសម្រេច គោលការណ៍ អភិវឌ្ឍន៍អាងស្តុកទឹក បឹងត្របែក អាជ្ញាធរភ្នំពេញ ដាក់ចេញវិធានការ ៦ចំណុច

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥ បានសម្រេចដាក់ចេញ គោលការណ៍៦ចំណុច ដើម្បី អភិវឌ្ឍន៍អាងស្តុកទឹកបឹងត្របែក ឲ្យមានសោភ័ណ្ឌភាព និងជួយសង្រ្គោះទឹកដែលជន់លិចភ្នំពេញនៅរដូវវស្សា។

គេហទំព័រហ្វេសប៊ុករបស់សាលារាជធានីភ្នំពេញបានឲ្យដឹងថា គោលការណ៍ទាំង៦ចំណុចនោះរួមមាន៖១- ស្រង់ ស្ថិតិប្រជាពលរដ្ឋ ដែលស្នាក់នៅមានប័ណ្ណកម្មសិទ្ធិដីធ្លីដោយស្របច្បាប់ , ២- ស្រង់ស្ថិតិអ្នកដែលរស់នៅគ្មាន ប័ណ្ណ កម្មសិទ្ធិដីធ្លី , ៣- ស្រង់ស្ថិតិអ្នកជួលផ្ទះគេស្នាក់នៅ ឫម្ចាស់ផ្ទះជួល , ៤- កំណត់ការស្នាក់នៅរបស់ ប្រជាពលរដ្ឋ ទាំងចាស់-ទាំងថ្មី នៅតំបន់មាត់ប្រឡាយ និងតំបន់បឹងឱ្យ បានច្បាស់លាស់ , ៥- ចំពោះអ្នកទិញ-លក់ដី ត្រូវមាន លិខិតលក់-ទិញ ភ្ជាប់ជាឯកសារ និង៦-ក្នុងករណីដែលអ្នកចេញប័ណ្ណគ្រួសារ ប័ណ្ណស្នាក់នៅ, ធ្វើអត្តសញ្ញាណប័ណ្ណ ឫចេញប័ណ្ណកម្មសិទ្ធិ ខុសពីគោលការណ៏ ត្រូវចាត់វិធានការទទួលខុសត្រូវតាមផ្លូវច្បាប់។

ប្រឡាយបឹងត្របែក និងបឹងត្របែក គឺពិតជាមានសារៈសំខាន់ណាស់ដើម្បីរួមចំណែក សង្គ្រោះទឹកនៅក្នុង រាជធានី ភ្នំពេញ។  សាលារាជធានីភ្នំពេញមានផែនការជីកស្តារយកជម្រៅប្រឡាយបឹងត្របែកនេះ ដើម្បីសង្គ្រោះទឹកដែល ជន់លិចទីក្រុងភ្នំពេញទាំងមូលនៅរដូវវស្សា៕

ដើម្បីសម្រេច គោលការណ៍ អភិវឌ្ឍន៍អាងស្តុកទឹក បឹងត្របែក អាជ្ញាធរភ្នំពេញ ដាក់ចេញវិធានការ ៦ចំណុច

ដើម្បីសម្រេច គោលការណ៍ អភិវឌ្ឍន៍អាងស្តុកទឹក បឹងត្របែក អាជ្ញាធរភ្នំពេញ ដាក់ចេញវិធានការ ៦ចំណុច