កម្ពុជា-ថៃរួមគ្នា ប្រារព្ធទិវាពិភពលោក ប្រយុទ្ធនឹងជម្ងឺ អេដស៍ជាមួយគ្នា

បន្ទាយមានជ័យ ៖ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ នៅផ្សារណងព្រឺ ស្ថិតក្នុងភូមិណងព្រឺ ឃុំ/ស្រុកអារ័ញ្ញ ខេត្ត ស្រះកែវ ដែរឈមនិងច្រក តំបន់ម៉ាឡៃ ស្រុកម៉ាឡៃ ។ ភាគីទាំង២ គឺកម្ពុជា-ថៃ ដែលមានខ្សែបន្ទាត់ជាប់គ្នា បានរួម គ្នាប្រារព្ធទិវាពិភពលោកប្រយុទ្ធ នឹងជម្ងឺអេដស៍ អស់លោកមន្ត្រីរាជការ ជាច្រើនរូប និងមានប្រជាពលរដ្ឋ ទាំងពីរ ចូលរួមចំនួន៦០០នាក់ ។

លោក ថាំម៉ាក់ស៊ុក រ៉ាត់ថាក់ណាថាន់យ៉ា អភិបាលរងខេត្តស្រះកែវ បានមានប្រសាសន៍ថា ទិវាពិភពលោកប្រយុទ្ធ នឹងជម្ងឺអេដស៍ឆ្នាំ២០១៥នេះ ត្រូវបានរួមគ្នារវាងថៃ-កម្ពុជា ដែលត្រូវបានចូលរួមទាំងអស់គ្នា ការពារការរីករាលដាល និងកាត់បន្ថយមេរោគអេដស៍ ។

លោកបន្តថា តាមរយៈវិធានការអប់រំ បង្ការ ការលើកកម្ពស់ការប្រើប្រាស់ស្រោមអនាម័យ ឲ្យបាន១០០% ការ គ្រប់គ្រង ជំងឺកាមរោគ ការផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ ឲ្យបានជាប្រចាំ ការប្រើប្រាស់ម្ជុលសឺរ៉ាង ដែលស្អាតគ្មានមេរោគជាដើមឲ្យបានខ្ជាប់ខ្ជួន ។

លោក គោស៊ុ សារឿត អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា នេះជាលើកទី១៧ ហើយដែលភាគី កម្ពុជា-ថៃធ្វមគ្នាទិវាពិភពលោកប្រយុទ្ធ នឹងជម្ងឺអេសដ៍ ដែលត្រូវបានធ្វើឡើងចាប់ពីឆ្នាំ១៩៨៨ ធ្វើជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ២០១៥នេះគឺ ធ្វើនៅផ្សារណងព្រឺ ស្រុកអារញ្ញ ខេត្តស្រះកែវ ដែលជាប់ព្រំដែនស្រុកម៉ាឡៃ ខេត្ត បន្ទាយមានជ័យ ដែលមានប្រជាពលរដ្ឋកម្ពុជា-ថៃ ចូលរួមប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងសង់ខាង ។

លោកបានមានប្រសាសន៍ថា ទិវាពិភពលោកប្រយុទ្ធ នឹងជម្ងឺអេដស៍ថ្ងៃទី០១ ធ្នូ ដើម្បីធានាអនុវត្តន៍ ឲ្យបានសម្រេច បានជោគជ័យនូវគោលដៅសូន្យបី នាឆ្នាំ២០២០ ។ កន្លងមកជម្ងឺអេដស៍មានការ រីករាលដាល ដោយការយកចិត្ត ទុកពីរាជរដ្ឋាភិបាលអប់រំណែនាំ ជម្ងឺអេដស៍ថយចុះ តែរាល់ថ្ងៃប្រឈមគ្រោះថ្នាក់ ចរាចរណ៍កើនឡើង ដែលជាការ ព្រួយបារម្មយ៉ាងខ្លាំងនៅកម្ពុជា ៕