តុលាកោះហៅលោក សម រង្ស៊ី ទៅបំភ្លឺករណីបរិហារកេរ្តិ៍ថ្មីមួយទៀត

តំណាងអយ្យការអមតុលាការដំបូងរាជធានីភ្នំពេញ​ នៅថ្ងៃទី ១ ខែធ្នូ បានចេញដីកាកោះហៅលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិឲ្យ​ចូលខ្លួនទៅ​បំភ្លឺ​នៅ​តុលាការ​នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៦ ខាងមុខ។

ដីកា​កោះ​ហៅ​នេះ ធ្វើឡើង​តាម​បណ្តឹងរបស់​លោក គី តិច ​មេធាវី​ការ​ពារ​ក្តី​​លោក ហេង សំ​រិន ​ប្រធាន​រដ្ឋ​សភា ពាក់​ព័ន្ធ​នឹង​ការ​បរិហារកេរ្តិ៍​នៅលើ​ហ្វេស​ប៊ុក​លោក សម រង្ស៊ី កាល​ពីថ្ងៃ​ទី ១៧ ខែ​វិច្ឆិកា​។ នេះជាដីកាកោះ​ហៅ​ឲ្យចូល​ខ្លួន​ទៅ​​ភ្លឺ​ករណី​ទី ២ បន្ទាប់​ពី​តុលាការ​ដំបូង​កោះហៅ​លោក សម រង្ស៊ី ឲ្យចូលខ្លួន​ទៅ​បភ្លឺ​នៅថ្ងៃទី ០៤ ខែធ្នូ ខាង​មុខ​ពាក់​ព័ន្ធ​នឹងករណីវីដេអូរបស់​លោក ហុង សុខហួរ នៅ​លើ​ហ្វេស​ប៊ុក​របស់​ខ្លួន។

ជាងនេះទៅ​ទៀត​លោក សម រង្ស៊ី ក៏ត្រូវតុលាការផ្តន្ទាទោស​ឲ្យលោក ជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ ពាក់ព័ន្ធ​នឹងក្តី​ក្តាំង​ជាមួយលោក ហោ ណាំហុង​ ផងដែរ៕ ​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​