Ballon d’Or៖ Messi ស្តាយ​ដោយ​មិនបាន​ឃើញ Suarez ក្នុង​បញ្ជី​បីនាក់​ចុងក្រោយ​

 តារា​ឆ្នើម​របស់​ក្រុម Barcelona កីឡាករ Lionel Messi សោកស្តាយ​ដែល​មិត្ត​រួម​ក្រុម​របស់ខ្លួន Luis Suarez មិនមាន​ឈ្មោះ​ក្នុង​បញ្ជី​បេក្ខភាព​បីនាក់​ចុងក្រោយ​ពានរង្វាន់ FIFA Ballon d'Or ឆ្នាំ​២០១៥​នេះ​។​

ខ្សែប្រយុទ្ធ​អន្តរជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​បាន​និយាយថា​៖ « Suarez គួរតែមាន​ឈ្មោះ​បីនាក់​ចុងក្រោយ​ពានរង្វាន់ FIFA Ballon d'Or ជាមួយ​ខ្ញុំ និង Neymar​។ Luis សម​នឹង​ទទួលបាន​វា ប៉ុន្តែ Ronaldo ក៏​ធ្វើ​បានល្អ​ផងដែរ​។ យើង​នឹងមាន​ពេលវេលា​ល្អ​ទៀត​»​។​
Ballon d’Or៖ Messi ស្តាយ​ដោយ​មិនបាន​ឃើញ Suarez ក្នុង​បញ្ជី​បីនាក់​ចុងក្រោយ​
Suarez ដែលជា​សមាជិក​កីឡាករ​ឆ្នើម​ម្នាក់​ក្នុងចំណោម​កីឡាករ​បីនាក់​របស់ ក្រុម​អ្នកមាន​បុណ្យ​ដែល​គេ​អោយ​រហស្សនាម​ថា «MSN» មាន Messi, Suarez និង​Neymar នោះបាន​ធ្លាក់​ចេញពី​បញ្ជី​ឈ្មោះ​បីនាក់​ចុងក្រោយ​ពានរង្វាន់ FIFA Ballon d'Or ទៅហើយ​។​

​ខ្សែប្រយុទ្ធ​អន្តរជាតិ​អ៊ុយ​រូ​ហ្គា​យ វ័យ​២៨​ឆ្នាំ​រូបនេះ បាន​ស៊ុត​ប​ញ្ជូ​ល​ទី ៤០​គ្រាប់​គិត​ត្រឹម​ចុងឆ្នាំ​២០១៥​នេះ ខណៈ Neymar រកបាន ៤១​គ្រាប់ Messi ៤៤​គ្រាប់ និង Cristiano រកបាន ៤៥​គ្រាប់ ហើយ​នេះ​ប្រហែលជា​មូល​ហ​តុ​ដែល​ឲ្យ Suarez ធ្លាក់​ចេញពី​បេក្ខភាព​បីនាក់​ចុងក្រោយ​នេះ​ផងដែរ​។​
Ballon d’Or៖ Messi ស្តាយ​ដោយ​មិនបាន​ឃើញ Suarez ក្នុង​បញ្ជី​បីនាក់​ចុងក្រោយ​
 ការប្រកាស​លទ្ធផល​ម្ចាស់​ជ័យលាភី​ពានរង្វាន់ FIFA Ballon d'Or ត្រូវធ្វើឡើង​នៅ​ទីក្រុង Zurich ប្រទេស​ស្វី​ស នា​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦​ខាងមុខ​៕


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​