មន្ត្រីកំពូល និង លេចធ្លោ របស់កូរ៉េខាងជើង ធ្វើដំណើរទៅចិន ដើម្បីវះកាត់ឆ្អឹងខ្នង

សេអ៊ូល៖ យោងតាម សេចក្ដីរាយការណ៍ ពីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃពុធនេះ បានឲ្យដឹងថា ជំនួយ ការផ្ទាល់របស់មេដឹកនាំ កំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន កាលពីពេល ថ្មីៗនេះបានធ្វើដំណើរទៅកាន់ប្រទេស ចិន ដើម្បីទទួលការព្យាបាល ដោយលោកត្រូវវះកាត់ត្រង់ ផ្នែកឆ្អឹងខ្នង ដែលមានបញ្ហា។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥ នេះដោយដកស្រង់ពី ប្រភពខាង លើបន្ដទៀត ថា នាយកការិយាល័យនយោបាយទូទៅនៃកងទ័ព ប្រជាជន កូរ៉េ លោក ហ្វង ព្យុងសូ បានវិល ត្រឡប់ទៅកាន់ ប្រទេស កូរ៉េខាងជើងវិញភ្លាមៗ បន្ទាប់ពី ព្យាបាលជំងឺឆ្អឹងខ្នង ដោយបន្ទាប់ពីធ្វើការវះកាត់លើកនេះ ហើយ លោក អាចនឹងត្រូវមក ធ្វើការវះកាត់នេះជាបន្ដបន្ទាប់នៅប្រទេសចិន។

គួរបញ្ជាក់ផងដែរថា លោក ហ្វង ត្រូវបានតែងតាំងជាសេនាប្រមុខរង កាលពីក្នុងខែមេសា ឆ្នាំមុន ដែលវាត្រូវបានគេ រំពឹងទុកថា លោកនឹងទទួលបានអំណាចកាន់តែខ្ពស់ឡើង នៅក្នុង វិស័យយោធាកូរ៉េ ខាងជើង ដែលអាចជាការ ប៉ុនប៉ង របស់លោក គីម ជុងអ៊ុន ដើម្បីរឹតបន្តឹងការ ក្តោបក្តាប់លើយោធា និង រំដោះរាល់បញ្ហាប្រឈមដល់ ការ គ្រប់គ្រងរបស់លោក។

គួរបញ្ជាក់ផងដែរថា លោក ហ្វង ព្យុងសូ បានចូលរួមក្នុងកិច្ចប្រជុំជាន់ខ្ពស់ជាមួយនឹង ប្រទេស កូរ៉េខាង ត្បូង កាល ពីក្នុងខែសីហា កន្លងទៅនេះ ដែលញ៉ាំងឲ្យភាគីទាំងពីរ ព្រមព្រៀង នឹងជួបពិភាក្សាថ្នាក់រដ្ឋាភិ បាល ដើម្បីធ្វើឲ្យ ប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី៕

មន្ត្រីកំពូល និង លេចធ្លោ របស់កូរ៉េខាងជើង ធ្វើដំណើរទៅចិន ដើម្បីវះកាត់ឆ្អឹងខ្នង