សារ​លិខិត​រំជួល​ចិត្ត​ Mark Zuckerberg ចំពោះ​កូន​ស្រី


សារ​លិខិត​រំជួល​ចិត្ត​ Mark Zuckerberg ចំពោះ​កូន​ស្រី

Mark Zuckerberg និង Priscilla Chan បាន​ផ្តល់​កំណើត​កូន​ស្រី​ដំបូង បន្ទាប់​ពី​ភ្ជាប់​ចំណង​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​ជាង​ ៣ ​ឆ្នាំ។

 

 សារ​លិខិត​រំជួល​ចិត្ត​ Mark Zuckerberg ចំពោះ​កូន​ស្រី

 

ក្នុង​សារ​លិខិត​មួយ​ដែល Mark Zuckerberg បាន​បង្ហោះ​នៅ​លើ​ទំព័រ​ Facebok  Mark បាន​បង្ហាញ​ទំហំ​ទឹកចិត្ត​​ស្រលាញ់​យ៉ាង​ជ្រាលជ្រៅ​និង​ក្តី​រំពឹង​សម្រាប់​អនាគត​ដ៏​ត្រចះត្រចង់​កូន​ស្រី​របស់​គេ។

 

ក្នុង​សារ​លិខិត នោះ Mark បាន​សរសេរ​រៀបរាប់​ថា៖ “​ម្ដាយ​របស់​ឯង​និង​ខ្ញុំ​មិន​មាន​ពាក្យពេចន៍​អ្វី​ច្រើន​ទេ ដើម្បី​និយាយ​ពី​ទំហំ​ទឹកចិត្ត​ការ​ស្រលាញ់​ដែល​ឯង​បាន​ផ្ដល់​ឲ្យ​យើង​។ ឯង​បាន​ផ្ដល់​ឲ្យ​យើង​រួច​ទៅ​ហើយ​ហេតុផល​និង​ការ​សន្យា”។

 

Mark បាន​បន្ត​ទៀត​ថា៖ “ដូច​ឪពុក​ម្ដាយ​ដទៃ​ទៀត​ទាំង​អសឹ់ យើង​ចង់​ឲ្យ​ឯង​ធំ​លូត​លាស់​ឡើង​ក្នុង​អនាគត​ដ៏​ត្រចះត្រចង់ ប្រកប​ដោយ​ក្តី​សង្ឃឹម​និង​មាន​សុខភាព​ល្អ​សម្រាប់​ជិវិត​រស់នៅ​ក្នុង​ពិភពលោក​ថ្មី​របស់​ឯង​នេះ”។

 

សារ​លិខិត​ដដែល Markនិង​ភរិយា​នឹង​បរិច្ចាគ​ប្រាក់ ៩៩ភាគរយ​នៃ​ភាគហ៊ុន​ពី Facebook ដែល​មាន​តម្លៃ​ជាង ៤៥ប៊ីលាន (ពាន់​លាន) ​ដុល្លារ​អាមេរិក​ជា​ការបរិច្ចាគ​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភពលោក សម្រាប់​មូលនិធិ​សប្បុរសធម៌​ថ្មី​មួយ​មាន​ឈ្មោះ Chan Zuckerberg Initiative ដើម្បី​​ជា​ការ​ស្វាគមន៍​ការ​ចាប់​កំណើត​កូន​ស្រី​ Max របស់​ពួក​គេ។

 

បន្ត​អាន៖ Bill Gates ​ប្រកាស​គម្រោង​បង្កើត​​ថាមពល ៣ ជួយ​សង្គ្រោះ​ពិភពលោក​

 

សារ​លិខិត​រំជួល​ចិត្ត​ Mark Zuckerberg ចំពោះ​កូន​ស្រី

 

ប្រែ​សម្រួល៖ រដ្ឋ
ប្រភព៖ facebook

នាំមកជូនដោយ

សារ​លិខិត​រំជួល​ចិត្ត​ Mark Zuckerberg ចំពោះ​កូន​ស្រី