បក្ស​ប្រឆាំង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្រាប់​ទៅ​វៀតណាម​ត្រូវ​លុប​ស្រះ​ទឹក​៨​នៅ​ព្រំដែន​មាន​ជម្លោះ​

បន្ទាប់​ពី​ក្រុម​តំណាង​រាស្ដ្រ​បក្ស​ប្រឆាំង​មួយ​ក្រុម​ចុះ​ទៅ​មើល​តំបន់​​ព្រំដែន​ខាង​កើត​ តំណាង​រាស្ដ្រ​គណបក្ស​សង្រ្គោះ​ជាតិ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ប្រាប់​​ទៅ​វៀតណាម​ឲ្យ​លុប​ស្រះទឹក​ចំនួន​៨​ដែល​ពាក់​ព័ន្ធ​រឿង​ជម្លោះ​ព្រំដែន​នៅ​​ខេត្ដ​រតនគិរី។