ព្រះចៅអធិការ​វត្ត​ញាណ​រង្សី នាំយក​អំណោយ ជូន​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌទួលគោក​

ភ្នំពេញ: សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធសាសនា​កម្ពុជា បាន​នាំយក​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ និង​បច្ច័យ​មួយចំនួនធំ​ទៅ​ប្រគល់ជូន​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ទួលគោក​។​

​ពិធី​ប្រគល់​អំណោយ​នេះ​រៀបចំឡើង​នៅ​សាលាឆទាន​ក្នុង​វត្ត​នាគ​វ័ន កាលពី​ព្រឹក​ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០១៥ ដោយ​មានការ​និមន្ត​ចូលរួម​ពី​ព្រះ​តេជគុណ​សុវណ្ណ​ជោតិ ខឹម សម្បត្តិ ជា​ព្រះចៅអធិការ​វត្ត​ញាណ​រង្សី និង​ជា​ប្រធាន​សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធសាសនា​កម្ពុជា​​និង​ព្រះ​តេជគុណ ងិន ភី​ន អនុគណ​ខណ្ឌទួលគោក រួម​នឹង​លោក​សាំង សុភ​វិចិត្រ ប្រធាន​គណៈកម្មការ​អនុសាខា​កាកបាទក្រហម ខណ្ឌទួលគោក​។​

​ក្នុងឱកាស​នោះ​លោក​សាំង សុភ​វិចិត្រ បាន​ថ្លែងអំណរគុណ​ដល់​ព្រះ​តេជគុណ ដែល​បាន​នាំយក​អំណោយ​ទាំងអស់នេះ​ដល់​អនុសាខា​កាកបាទក្រហម​ខណ្ឌទួលគោក ដើម្បី​យកទៅ​ចែកជូន​បន្ត​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ងាយ​រងគ្រោះ​ទាំងអស់​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​។

​ជាមួយគ្នានេះ​ដែល​ព្រះ​តេជ​គណ ខឹម សម្បត្តិ បាន​មាន​សង្ឃដីកា​ថា ការផ្តល់​អំណោយ​មនុស្សធម៌​នេះ​ជា​កុសល​ដ៏​ធំធេង​ដែលនាំឱ្យ​យើង​មាន​សេចក្តីសុខ ហើយ​អំណោយ​ដែល​ប្រគល់​ឲ្យ​ជូន​ដល់​អនុសាខា​កាកបាទក្រហម​ខណ្ឌទួលគោក គឺ​ដើម្បី​ជួយ​រំលែក​ទុក្ខលំបាក និង​ការខ្វះខាត​ផ្សេងៗ សំរាប់​ប្រជាពលរដ្ឋនៅក្នុង​ខណ្ឌ​នេះ​បាន​មួយគ្រា​ផងដែរ ។​

​អំណោយ​ដែល​នាំយកមក​ប្រគល់​នេះ​រួមមាន​គ្រឿង​ឧបភោគបរិភោគ​មួយចំនួនធំ និង​បច្ច័យ​ចំនួន​៤​លាន​រៀល​៕​