បើករថយន្ត​គេច​អ្នកដើរ​ឆ្លងផ្លូវ​ជ្រុល​ចង្កូត​ទៅបុក​រះ​ទ្វា​និង​សំ​យ៉ាប​ផ្ទះ​ប្រជាពលរដ្ឋ សង​ថ្លៃ​ខូចខាត​១៥០០$​បញ្ចប់​

ភ្នំពេញ: នារី​រូប​ស្រស់​ម្នាក់​រួមជាមួយ​បុរស​ជនជាតិ​បរទេស​ម្នាក់ទៀត បើករថយន្ត​ក្នុង​ល្បឿនយ៉ាង​លឿន ហើយ​គេច​អ្នកដើរ​ឆ្លងផ្លូវ​បាន​រ៉េ​ចង្កូត​ជ្រុល​ទៅបុក​​ទ្វា​ហាង​កាត់សក់​និង​សំ​យ៉ាប​ហាង​ម៉ាណិត រចនា​ម៉ូត​ល្អ​ពេញចិត្ត បណ្ដាល​ឲ្យ​រង​ការខូចខាតយ៉ាងដំណំ​បង្ក​ការភ្ញាក់ផ្អើល​ដល់​ម្ចាស់ផ្ទះ​និង​ប្រជាពលរដ្ឋ​ដែល​​រស់​ក្បែរ​នោះ​។​

​ដែល​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទីរំលង អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៥​នៅតាម​បណ្ដោយ​ផ្លូវ​៣៧១ ស្ថិត​ក្នុងភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។​

​ប្រភពព័ត៌មាន​ពី​ប្រជា​ពល​ដ្ឋ ដែល​នៅក្បែរ​កន្លែងកើតហេតុ បានអោយដឹងថាមុនពេល​កើតហេតុ មាន​រថយន្ត​កាមរី​បា​ឡែ​ន​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​​ភ្នំពេញ​2AD.9148 បើកបរ​ដោយ​នារី​រូប​ស្រស់​ម្នាក់​និង​រួម​ដំណើរ​បុរស​ជនជាតិ​បរទេស​ម្នាក់ បើកបរក្នុងទិសដៅ​ពី​កើ​តទៅ​លិច​តាម​បណ្ដោយ​ផ្លូវ​៣៧១​ហើយ​ក្នុង​ល្បឿន​យ៉ាង​លឿន ខ​ណះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​មនុស្ស​ដើរ​ឆ្លងផ្លូវ​កាត់​ពីមុខរថយន្ត ភ្លាមនោះ​រថយន្ត​បង្ក​ក៏បាន​គេច​ពី​មនុស្ស​រ៉េ​ចង្កូត​ទៅ​​បុក​ទ្វា​ហាង​កាត់សក់ និង​បុក​សំ​យ៉ាប​ផ្ទះ​ប្រជាពលរដ្ឋ​ដែលមាន​យីហោ ម៉ាណិត រចនា​ម៉ូត​ល្អ​ពេញចិត្តបណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ តែ​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​មិន​បង្ក​ឲ្យ​មនុ​ស្សណា​ម្នាក់​រងរបួស​នោះទេ​។​

​ក្រោយពេល​កើតហេតុ នារី​រូប​ស្រស់​ដែលជា​ម្ចាស់​រថយន្ត​បង្ក បានធ្វើការសម្របសម្រួល​ជាមួយនិង​ម្ចាស់ផ្ទះ​ដោយ​ព្រម​សង​ថ្លៃ​ខូចខាត​ចំនួន១៥០០$ ដើម្បី​បញ្ចប់រឿង តែម្តង​កុំ​ឲ្យ​វែងឆ្ងាយ ហើយ​បាន​ហៅ​រថយន្ត​ស្ទួ​ច មកស្ទួ​ច​យក​រថយន្ត ខ្លួន​ទៅ​ជួសជុល​បាត់​៕​