ខ្យល់​កន្ត្រាក់ ធ្វើ​ឲ្យ​របើក​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​៧​ខ្នង នៅ​ស្រុក​ពញាឮ​

កណ្តាល: មាន​ហេតុការណ៍​ខ្យល់​កន្ត្រាក់ មួយ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹកថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ភូមិ​ពោធិ៍​មង្គល ឃុំ​ព្រែកតាទែន ស្រុក​ពញាឮខេត្តកណ្ដាល ធ្វើ​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ នៅ​ឃុំ​ព្រែកតាទែន របើក​ដំបូល​អស់​ចំនួន៧​ខ្នង​ផ្ទះ របើក​ដំបូល​ឃ្លាំង​ចំណី​សត្វ របើក​ដំប​ល​ក្បឿង​សាលា​​បឋមសិក្សា​ពោធិ៍​មង្គល និង​បាក់​បង្គោល​ភ្លើង​អគ្គីសនី​ចំនួន​១​ដើម ។

​ប៉ុន្តែ​ហេតុការណ៍​នេះ មិន​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត មនុស្ស​សត្វ​ឡើយ ។

តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​នគរបាល​ស្រុក​ពញាឮ បាន​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ ដែលរង​ការខូចខាត ដោយសារ​ឧប្បត្តិហេតុ​ខ្យល់​កន្ត្រាក់​នេះ​មាន​៖១-​ឈ្មោះ ហែមផល្លា ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ នៅ​ភូមិ​ពោធិ៍​មង្គល ឃុំ​ព្រែកតាទែន របើក​សំ​យ៉ាបដំបូល​ប្រក​ក្បឿង ។ ២-​ឈ្មោះ យិន កា ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ នៅ​ភូមិ​ពោធិ៍មង្គល ឃុំ​ព្រែកតាទែន របើក​ដំបូល​ស័ង្កសី ។ ៣-​ឈ្មោះ ប៊ុត គឹ​សាន ភេទ​ប្រុសអាយុ​៣៩​ឆ្នាំ នៅ​ភូមិ​ពោធិ៍​មង្គល ឃុំ​ព្រែកតាទែន របើក​សំ​យ៉ាប​ប្រក់​ស័ង្កសី ។ ៤-ឈ្មោះ សេង សឿន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ នៅ​ភូមិ៍​ពោធិ​មង្គល ឃុំ​ព្រែកតាទែនរបើក​ដំបូល​ប្រក់​ស័ង្កសី ។ ៥-​ឈ្មោះ ស ម៉ៅ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ នៅភូមិ​ពោធិ៍​មង្គល ឃុំ​ព្រែកតាទែន របើក​ដំបូល​សំ​យ៉ាប​ស័ង្កសី ។ ៦-​ឈ្មោះ​វ៉ែន រិ​នភេទ​ប្រុស អាយុ​៥២​ឆ្នាំ របើក​ដំបូល​ក្បឿង និង​ស័ង្កសី ។​៧-​ឈ្មោះ អ៊ូ អ៊​ន ភេទ​ប្រុសអាយុ​៥៧​ឆ្នាំ របើក​សំ​យ៉ាប​ដំបូល​ស័ង្កសី ខាងមុខ​។ ៨- របើក​ដំបូល​ឃ្លាំង​ចំណីសត្វ របើក​ដំបូល​ស័​ង្គ​សី និង​របើក​ជញ្ជាំង​ទាំងស្រុង​។​៩-​បាក់​បង្គោល​ភ្លើង​ចំនួន១​ដើម​។​និង​១០-​របើក​ដំបូល​ក្បឿង​សាលាបឋមសិក្សា​ពោធិ៍​មង្គល​មួយចំនួន ៕​