សមត្ថកិច្ច​ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់ ពាក់ព័ន្ធ​និង​សារធាតុ​ញៀន​

កំពង់ឆ្នាំង: កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន នគរបាល​ក្រុង កំពង់ឆ្នាំង សហការ​ជាមួយ​កម្លាំងការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ចុះ​ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ និងចែកចាយ​គ្រឿងញៀន​ខុសច្បាប់​បាន​ម្នាក់​។ ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង​កាលពីរសៀល​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៥ នៅត្រង់ចំណុច​ភូមិ សំរោង​ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​

​លោក​វរសេនីយ៍ត្រី ពៅ ស៊ី ផាន់ នាយការិយាល័យ ប្រឆាំង​គ្រឿងញៀន បានអោយដឹងទៀតថា​៖ ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ ចំរើន សី ភេទ ប្រុសអាយុ ៣១​ឆ្នាំ រស់នៅ​ភូមិ​សង្កាត់​ខាងលើ​។ ក្នុង​ប្រតិបត្តិ​ការណ៍​បង្ក្រាប​នេះសមត្ថកិច្ច​ដកហូត​បា​ន​ថ្នាំញៀន យ៉ាម៉ា​ទឹកកក​២​ថង់​តូច​(​ទម្ងន់​០,៨៦​ក្រាម​)ទូរស័ព្ទដៃ​២​គ្រឿង អាវុធ​កែច្នៃ​២​ដើម និង​ឧបករណ៍​សម្រាប់​ជក់​មួយចំនួន​។​

​លោកនាយ​ការិយាល័យ បាន​បន្ថែមថា​៖ មុខសញ្ញា​ខាងលើនេះ ជា​មុខសញ្ញា​ចាស់ធ្លាប់​ជាប់ពន្ធ​ធា​គារ ពីបទ​ប្រើបាស់​គ្រឿងញៀន​ខុសច្បាប់ ក្រោយពេល​ចេញពីពន្ធនាគារ ឈ្មោះ ចំរើន សី ពុំបាន​កែប្រែ​ថែម ទាំង​បាន​ប្រព្រឹត្តិ​ការ ជួញដូរចែកចាយ​គ្រឿងញៀន​បន្ថែមទៀត​។ ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​និង​វត្ថុ​​តាង​ត្រូវបាន​កម្លាំង ជំនាញ​កំពុង​សាកសួរ និង​បំពេញ​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​តុលាការចាត់ការ​តាមច្បាប់​៕​

សមត្ថកិច្ច​ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់ ពាក់ព័ន្ធ​និង​សារធាតុ​ញៀន​