បន្ទាយមានជ័យ​-​ស្រះកែវ ៖ ថៃ​បន្ត​បង្កើន​រួមគ្នា​ប្រយុទ្ធប្រឆាំង​មេរោគ​/​ជម្ងឺអេដស៍​

​ព្រំដែន​កម្ពុជា​-​ថៃ: មន្ត្រី​អះអាងថា រដ្ឋបាល​និង​អង្គការ អ្នក​ដៃគូ​ពាក់ព័ន្ធ​នៃ​ខេត្តបន្ទាយមានជ័យ ប្រទេស​កម្ពុជា និង​ខេត្ត​ស្រះកែវ ប្រទេស​ថៃ បាន​អះអាង​ពី​ការបន្ត​បង្កើន​កិច្ចសហប្រតិបត្តិការ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺ​/​មេរោគ​អេស​ដ៍ តទៅទៀត ទាំង​ក្នុង​ភាគី​ខេត្ត​និង​ប្រទេស​ទាំង​២ ទាំង​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​។​

​សារ​ដូច្នេះ​មាន​ក្នុងពេល​ប្រារព្ធ​ទិវា​អេដស៍​ពិភពលោក​រួមគ្នា​នៃ​ខេត្ត​ទាំង​២​នៅ​ច្រកព្រំដែន​តំបន់​ម៉ាឡៃ​ស្រុក​ម៉ាឡៃ​និង​ច្រកព្រំដែន​តំបន់ ណង​ព្រឺ​ស្រុក​អារញ្ញ​ប្រាថេត​នា​ព្រឹក​ថ្ងៃទី​១​ធ្នូ​ឆ្នាំ​២០១៥​។​

​លោក​គោ​ស៊ុំ សារឿ​ត​អភិបាលខេត្ត លោ​វេជ្ជបណ្ឌិត​កែវ សុ​ភ័​ក្ត្រា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​និង​លោក​ធ​ម្ម៉ា​សាត រតន​:​ថា​ន់​យ៉ា អភិបាលរង​ខេត្ត លោកស្រី យូ​ផា​ផាន់ វ៉ាន់​ណាក់​ឆាវ​ង្ស អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ស្រះកែវ ព្រមទាំង​មន្ត្រី​ថ្នាក់​ដឹក នាំ​មូលដ្ឋាន អ្នកពាក់ព័ន្ធ​ជាង​៦០០​នាក់​បាន​ចូលរួម​។​

   សម​ភាគី​ទាំងពីរ​ប្តេជ្ញា​រួមគ្នា​បន្ត​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​មេរោគ​/​ជម្ងឺអេដស៍​ឆ្លងកាត់​ច្រកព្រំដែន​និង​តាម​បណ្តោយ​ព្រំដែន​នៃ​ខេត្ត​ទាំង​២​។​

​ភាគី​ទាំងពីរ​ប្តេជ្ញា​ដែរ​ការ​អនុវត្តតាម​ប្រធានបទ​ទិវា​អេដស៍​ពិភពលោក​១​ធ្នូ ឆ្នាំ​២០១៥​នេះ ក្រោម​ប្រធានបទ "​ឆ្ពោះទៅ​សម្រេចបាន​នូវ​គោលដៅ​៩០-៩០-៩០" និង​ការពារ​ត្រួតពិនិត្យ​រហ័ស ព្យាបាល​រហ័ស បញ្ឈប់​អេស​ដ៍ Early detection Early treatment Ending AIDS"​។​

​ពោលគឺ​បង្កើន​ការអប់រំ​បង្កា​ទប់ស្កាត់ ពិនិត្យ​ធ្វើតេស្ត​ពន្យា​ព្យាបាល​ថែទាំ​អ្នក​ផ្ទុកមេរោគ​/​ជម្ងឺ​អេស​ដ៍​។ ពិសេស​គឺ​កាត់បន្ថយ លុបបំបាត់ អត្រា​ឆ្លង​ថ្មី​។ ក្នុង​ពី​ធី មានការ​សំដែង​របាំ​"​អាស៊ាន​រួមចិត្ត​កាយ​" ,​ការផ្តល់​អំណោយ​"​កម្លាំងចិត្ត​"​ដល់​អ្នករស់នៅ​ជាមួយ​មេរោគ​អេស​ដ៍​៕