នាយករដ្ឋមន្ត្រី​បារាំង​ថា Benzema មិន​អាច​លេង​ឲ្យ​ជម្រើស​ជាតិ​បានទេ

នាយករដ្ឋមន្ត្រី​បារាំង​ថា Benzema មិន​អាច​លេង​ឲ្យ​ជម្រើស​ជាតិ​បានទេ

លោក​នាយករដ្ឋមន្ត្រី​បារាំង Manuel Valls បាន​ព្រមាន​កីឡាករ Karim Benzema ពី​ការ​បាត់បង់តំណែង​ក្នុង​ក្រុម​ជម្រើស​ជាតិ ដោយសារ​ករណី​ជាប់ចោទ​ពី​បទ​ផ្សំ​គំនិត​ក្នុង​ផែនការ​ជំរិត​ទារ​ប្រាក់កីឡាករ Mathieu Valbuena លើ​រឿង​វីដេអូ​សិច។

 

នាយករដ្ឋមន្ត្រី​បារាំង​ថា Benzema មិន​អាច​លេង​ឲ្យ​ជម្រើស​ជាតិ​បានទេ

Karim Benzema (ស្ដាំ) និងMathieu Valbuena

 

ឆ្លើយតប​នឹង​វិទ្យុ​បារាំង French radio Europe 1 លោក Valls មានប្រសាសន៍ថាកីឡាករ​ដែល​ល្អ​គួរ​តែជា​គំរូ​ដល់​គេ​ឯង ហើយ​បើ​សិន Benzema មិន​អាច​ធ្វើ​បាន នោះ​គេ​នឹង​មិន​មានឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ទៀត​ទេ។

 

ការ​ស៊ើប​អង្កេត​មួយ​ត្រូវ​ធ្វើឡើង បន្ទាប់​ពី​កីឡាករ Valbuena បាន​ដាក់​ពាក្យ​បន្តឹង​ ព្រោះ​មានជន​មិន​ស្គាល់​មុខ​គំរាមទារ​ប្រាក់​ជា​ថ្នូរ​នឹង​ការ​មិន​បញ្ចេញ​វីដេអូ​សិច​ ហើយ​គេ​សង្ស័យ​ថាខ្សែប្រយុទ្ធ Real Madrid គឺជា​មនុស្ស​ម្នាក់​ដែល​នៅ​ពី​ក្រោយខ្នង​។

បើ​តាម​ការ​អះអាង​របស់​ខ្សែបម្រើ Lyon ដែល​ជា​អ្នក​រងគ្រោះ​ បាន​ឲ្យ​ដឹង​ថា​ Benzema បាន​ព្យាយាម​ជំរុញ​ឲ្យ​រូបគេ​​ប្រគល់​ប្រាក់​​ទៅ​ជន​សង្ស័យ​។

រឿង​អាស្រូវ​ខាងលើ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​រៀប​ចំ​ធ្វើ​ម្ចាស់​ផ្ទះ Euro ២០១៦ របស់បារាំង ហើយ​ខ្សែប្រយុទ្ធ​វ័យ២៧ឆ្នាំ ត្រូវ​បាន​ហាម​មិន​ឲ្យ​ជួប​កីឡាករ Valbuena និង​ចូល​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ៕

 

នាយករដ្ឋមន្ត្រី​បារាំង​ថា Benzema មិន​អាច​លេង​ឲ្យ​ជម្រើស​ជាតិ​បានទេ

 

នាយករដ្ឋមន្ត្រី​បារាំង​ថា Benzema មិន​អាច​លេង​ឲ្យ​ជម្រើស​ជាតិ​បានទេ

 

ចុចអាន៖ Henry ​ថា​​បើ​ Arsenal ទិញ​បាន​ Benzema ​នឹង​​លើក​​ពាន EPL & UCL

 

ប្រែសម្រួល៖ រុន វីរ៉ុត
ប្រភព៖ foxsports