ក្រោន​ត្រលប់​មក​កម្ពុជា​វិញ ដោយសារ​​មាន​បញ្ហា​តិច​តួច​នៅ​ច្រក​ព្រំដែន

ក្រោន​ត្រលប់​មក​កម្ពុជា​វិញ ដោយសារ​​មាន​បញ្ហា​តិច​តួច​នៅ​ច្រក​ព្រំដែន

ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោន​ដែល​មាន​គោល​បំណង​ចង់​ទៅ​បោះជំរុំ​ហ្វឹកហាត់​នៅ​ប្រទេស​វៀតណាម​និង​ប្រកួត​មិត្តភាព​ជាមួយ​ក្លិប​នៅ​ក្នុង​ប្រទេស​ជិត​ខាង​មួយ​នេះ បាន​សម្រេច​ចិត្ត​ត្រលប់​មក​កម្ពុជា​វិញ​ហើយ ដោយសារ​តែ​មាន​បញ្ហា​នៅ​ច្រក​ព្រំដែន ភ្នំដិន ។ ​នេះ​បើ​តាម​គេហទំព័រ Facebook ​ផ្លូវ​ការ​របស់​ក្លិប​បាន​ចុះ​ផ្សាយ​មុន​នេះ​បន្តិច។

 

ក្រោន​ត្រលប់​មក​កម្ពុជា​វិញ ដោយសារ​​មាន​បញ្ហា​តិច​តួច​នៅ​ច្រក​ព្រំដែន

 

Facebook ​ផ្លូវ​ការ​របស់​ក្លិប​ភ្នំពេញ​ក្រោន​បាន​សរសេរ​បង្ហោះ​នៅ​មុន​នេះ​បន្តិច​ថា សមាជិក​ក្រុម​ទាំង​អស់​នឹង​ត្រូវ​ត្រលប់​មក​ហ្វឹកហាត់​នៅ​កម្ពុជា​វិញ​ ដោយសារ​តែ​មាន​បញ្ហា​លិខិត​ឆ្លង​ដែន​នៅ​ច្រក​ព្រំដែន ដោយ​ខាង​អ្នក​ត្រួត​ពិនិត្យ​នៅ​ទីនោះ​មិន​អនុញ្ញាត​ឱ្យ​កីឡាករ​បរទេស​របស់​ក្រោន​ចូល​ទៅ​វៀតណាម​នោះ​ទេ។

 

ចំពោះ​ព័ត៌មាន​លម្អិត sabay ​នឹង​ជម្រាប​ជូន​តាម​ក្រោយ ពីព្រោះ​ថា​ពេល​នេះ​មិន​អាច​ទាក់ទង​ខាង​ថ្នាក់​ដឹក​នាំ​ ក៏​ដូចជា​គ្រូ​បង្វឹក​ឱ្យ​ពន្យល់​ពី​ហេតុផល​ច្បាស់​លាស់​បាន​នោះ​ទេ៕

 

​អត្ថបទ៖ មុន្នី រម្យ