​ធ្វើ​ដូចម្តេច​ទើប​អាច​ដោះស្រាយ​ជំងឺ​ធុញ​ទឹកដោះគោ​របស់​កូន​?

​ធ្វើ​ដូចម្តេច​ទើប​អាច​ដោះស្រាយ​ជំងឺ​ធុញ​ទឹកដោះគោ​របស់​កូន​?

​នៅពេល​ដែល​កូន​មាន​ជំងឺ​ធុញ​នឹង​ការ​បៅ​ទឹកដោះគោ​ម្សៅ កូន​មាន​អា​ការៈធម្មតា​ទេ ប៉ុន្តែ​គ្រាន់តែ​ការ​បៅ​ទឹកដោះគោ​បែរ​ជា​ថយចុះ ហើយ​អាការៈ​នេះ​តែងតែ​កើតលើ​ទារក​អាយុ​៤​ខែ ជា​ហេតុ​ដែល​ធ្វើឱ្យ​អ្នក​ម្តាយ​បា​រម្ហ​ខ្លាំងណាស់ ដូចនេះ​តើ​មាន​វិធី​ណា​ដើម្បី​អាច​ដោះស្រាយបាន​នោះ​?

​មិន​ប្រើ​វិធី​បង្ខំ​
នៅពេល​ដែល​កូន​មិន​ព្រម​បៅ​ទឹកដោះគោ​ច្រើន អ្នក​មិន​ត្រូវ​បង្ខំ​កូន​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​កូន​ខ្លាច ប្រសិន​បើ​កូន​មាន​កម្ពស់ និង​ទម្ងន់​ដែល​អាច​ទទួលយកបាន នោះ​អ្នក​មិន​ត្រូវ​បង្ខំ​ឡើយ​។​

ផ្លាស់ប្តូរ​របៀប​បញ្ចុក​
អ្នក​អាច​ផ្លាស់ប្តូរ​របៀប​បញ្ចុក ដោយ​ឱ្យ​កូនបៅ​តិច ប៉ុន្តែ​ច្រើនដង​ក្នុង​មួយ​ថ្ងៃ អ្នក​ក៏​អាច​នាំ​កូន​លេងល្បែង​ផ្សេងៗ​ឱ្យ​គេ​ហត់ នោះ​គេ​នឹង​ឃ្លាន ដោយសារ​តែ​អាហារ​ដែល​នៅក្នុង​ពោះ​គេ​បាន​រំលាយ​អស់ហើយ ដូចនេះ​គេ​នឹង​ងាយស្រួល​បៅ​ណាស់​។​

បង្កើន​បរិយាកាស​នៃ​ការ​បៅ​ទឹកដោះគោ​
នៅពេល​ដែល​កូន​កំពុងតែ​បៅ អ្នក​ត្រូវ​តែ​រក្សា​បរិយាកាស​ដែល​នៅ​ជុំវិញ​ខ្លួន​កូន​ឱ្យ​ស្ងាត់ ព្រោះ​បើ​កូន​មាន​នរណា​មកលេង​ជាមួយ ឬ​ឃើញ​ប្រដាប់ប្រដា​ល់លេង ឬ​មាន​សម្លេង​រំខាន នោះ​កូន​នឹង​គ្មាន​ចំណាប់អារម្មណ៍​ក្នុងការ​បៅ​ឡើយ​។​

រន្ធ​នៃ​ក្បាល​ដោះ​
ជួយ​កាល់​មក​ពី​រន្ធ​នៃ​ក្បាលដោះ​តូច​ពេក ជា​ហេតុ​ដែល​ធ្វើឱ្យ​កូន​ពិបាក​ក្នុងការ​បៅ នោះ​គេ​នឹង​បៅ​តិច ជាធម្មតា​ល្បឿន​ដែល​ស័ក្តិសម​គឺ​មួយ​តំណក់​ក្នុង​រយៈពេល​មួយ​វិនាទី ហើយ​ល្បឿន​លឿន​ពេក​ក៏​ប៉ះពាល់​ដល់​កូន​ដែរ​។​

មិន​ត្រូវ​ប្តូរ​ម្សៅ​ទឹកដោះគោ​ញឹកញាប់​
នៅពេល​ដែល​កូន​មិន​ព្រម​បៅ​ទឹកដោះគោ អ្នក​មិន​ត្រូវ​តែងតែ​ផ្លាស់ប្តូរ​ទឹកដោះគោ​ឱ្យ​កូន​ឡើយ ប្រសិន​ជា​អ្នក​ផ្លាស់ប្តូរ អ្នក​អាច​លាយ​ជាមួយ​ទឹកដោះគោ​ចាស់​ឱ្យ​កូនបៅ​សិន ហើយ​ធ្វើការ​សង្កេត​ពី​លាមក​របស់​កូន​រយៈពេល​មួយ​អាទិត្យ​ជាមុនសិន ទើប​ឱ្យ​កូនបៅ​តែ​អា​ថ្មី បើ​លាមក​កូន​មាន​លក្ខណៈ​ធម្មតា​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។