គួរឲ្យរអើម! ស្រ្តីម្នាក់ ខានសម្អាត ត្រចៀកយូរពេក ចុងក្រោយ គ្រូពេទ្យសម្រេចចិត្តវះកាត់ យកអាចម៍ត្រចៀកចេញ (មានវីដេអូ)

បរទេស៖ ស្រ្តីម្នាក់ មិនបានសម្អាតត្រចៀក ជាយូរឆ្នាំណាស់មកហើយ ដល់ចុងក្រោយ តម្រូវឲ្យក្រុមគ្រូពេទ្យ ធ្វើការវះកាត់ ដើម្បីយកអាចម៍ត្រចៀកដ៏ធំសម្បើមនោះចេញ។

គួរឲ្យរអើម! ស្រ្តីម្នាក់ ខានសម្អាត ត្រចៀកយូរពេក ចុងក្រោយ គ្រូពេទ្យសម្រេចចិត្តវះកាត់ យកអាចម៍ត្រចៀកចេញ (មានវីដេអូ)
រូបភាព អាចម៍ត្រចៀកដ៏ធំ របស់ស្រ្តីម្នាក់នោះ

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ស្រី្តម្នាក់ ដែលមិនបានធ្វើការសម្អាតត្រចៀករបស់ខ្លួន អស់រយៈពេលជា ច្រើនឆ្នាំណាស់មកហើយ បង្កឲ្យមានដុំអាចម៍ត្រចៀកយ៉ាងណែនតាន់តាប់ នៅក្នុងនោះ។ ហេតុដូចនេះ ក៏តម្រូវឲ្យក្រុមគ្រូពេទ្យ ធ្វើការវះកាត់ ដើម្បីយកដុំអាចម៍ត្រចៀកទាំងនោះចេញតែម្តង។

ដោយសារ អាចម៍ត្រចៀកនោះ ធំពេក ពិបាកក្នុងការយកវាចេញ ដូច្នេះគ្រូពេទ្យក៏ប្រើដង្កៀបមួយគូ ដើម្បីចាប់ទាញយកមកក្រៅ។ ហើយចុងក្រោយ អាចម៍ត្រចៀក ប៉ុនទានតូចមួយដើមនោះ ត្រូវបានយកចេញបានសម្រេចផងដែរ។

ច្បាស់ណាស់ នេះគឺជាមេរៀនមួយ សម្រាប់អ្នកដទៃទៀត ក្នុងការសម្អាតត្រចៀក ឲ្យបានទៀងទាត់ផងដែរ៕

គួរឲ្យរអើម! ស្រ្តីម្នាក់ ខានសម្អាត ត្រចៀកយូរពេក ចុងក្រោយ គ្រូពេទ្យសម្រេចចិត្តវះកាត់ យកអាចម៍ត្រចៀកចេញ (មានវីដេអូ)

តោះ! ចង់ដឹងច្បាស់ថា ធំយ៉ាងណា សូមទស្សនាឃ្លីបវីដេអូខាងក្រោយទាំងអស់គ្នា៖

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត