សម្លាប់​មួយគ្រួសារ ​សល់​ម្នាក់​កំពុងសង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី

រាជធានី​ភ្នំពេញ ៖ លោក​ស្វាយ សា​ខន ប្រធាន​ក្រុមប្រឹក្សា​ឃុំ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​កូនប្រសា​អគតិ​ឈ្មោះ​អេ​ង ធី កាប់ បំណង​សម្លាប់​នោះ ពេល​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ហៅ​ពេទ្យ​រុ​ស្ស៊ី​នៅឡើយ មិនមែន​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ទេ ។

លោកគ្រូ​ពេទ្យកំពុង​ប្រឹងប្រែង​ព្យាបាល និង​ជួយ​សង្គ្រោះ​អស់ពី​លទ្ធភាព​ដែល​មាន​ហើយ ។ តាម​ប្រសាសន៍​គ្រូពេទ្យ​បានឱ្យ​ដឹង​ថា អ្នក​ជំ​ងឺ​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​ណាស់ ។ ទោះជា​យ៉ាងណា​ក៏​ដោយ​​ សកម្មភាព​សង្គ្រោះ​កំពុង​តែ​បន្ត​ទៀត​នៅឡើយ ។

នេះ​ជាម​ហា​សោកនាដកម្ម​មួយ កាលពី​វេលា​យប់​ថ្ងៃ​ទី​៣០ វិច្ឆិកា ដែល​បង្ក​ឡើង​ដោយ​កូនប្រសា​ឈ្មោះ​អេ​ង ធី ជា​ឃាតករ​ដៃដល់ រស់នៅ​ភូមិ​ពែង​មាស​ខាងជើង ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្តកំពង់ចាម ។ ឃាតករ​អេ​ង ធី បាន​កាប់សម្លាប់​ម្តាយក្មេក ប្រពន្ធ និង​កូន​ខ្លួនឯង​២​នាក់​ស្លាប់​នៅ​នឹង​កន្លែង ។ ចំណែក​ឪពុកក្មេក​នៅ​មាន​ដង្ហើម ដែល​ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​ព្យាបាល​នៅ​ពេទ្យ​រុ​ស្ស៊ី ។

សម្លាប់​មួយគ្រួសារ ​សល់​ម្នាក់​កំពុងសង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី
សម្លាប់​មួយគ្រួសារ ​សល់​ម្នាក់​កំពុងសង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី
សម្លាប់​មួយគ្រួសារ ​សល់​ម្នាក់​កំពុងសង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី
សម្លាប់​មួយគ្រួសារ ​សល់​ម្នាក់​កំពុងសង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត