កម្លាំងអ.ហ ខណ្ឌដូនពេញ ឃាត់ខ្លួនម៉ូតូ អត់ស្លាកលេខ ចំនួន៥គ្រឿង

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថ ខណ្ឌដូនពេញ ដោយមានការណែនាំពីលោក រត្ន័ ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានចុះល្បាតពួនស្ទាក់ ឃាត់ម៉ូតូអត់ស្លាកលេខ ចំនួន៥គ្រឿង កាលពីវេលាម៉ោង២០ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចគោលដៅផ្សេងគ្នា ។

មន្រ្តីអ.ហ ខណ្ឌដូនពេញ បានឲ្យដឹងថា ម៉ូតូទាំង៥គ្រឿង រួមមានម៉ាកហុងដា សេ១២៥ ចំនួន២គ្រឿង និងស៊ុយ ហ្សូគី និក ចំនួន២គ្រឿង និងអ៊ែប្លែត ១គ្រឿងផងដែរ ។

មន្រ្តីអ.ហ បានឲ្យដឹងថា ក្រោយឃាត់ខ្លួន ម្ចាស់ម៉ូតូទាំងអស់ សុទ្ធតែជា ប្រភេទក្មេងស្ទាវគួរឲ្យសង្ស័យ ហើយកម្លាំងជំនាញបានធ្វើ សាវតាជាតិ កំណត់ហេតុចាប់យកវត្ថុតាង បានថតរូតទុកជាឯកសារ ហើយបាន អនុញ្ញាត្តិឲ្យម្ចាស់ម៉ូតូវិល ត្រឡប់ទៅវិញ រង់ចាំការស្រាវជ្រាវបន្ត និងផ្ទៀងផ្ទាត់ឯកសារ ៕

កម្លាំងអ.ហ ខណ្ឌដូនពេញ ឃាត់ខ្លួនម៉ូតូ អត់ស្លាកលេខ ចំនួន៥គ្រឿង

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត