នារីវ័យក្មេងគិតខ្លី ផឹកស្រាស្រវឹង លោតទឹកសម្លាប់ខ្លួន មិនបានសម្រេច

ភ្នំពេញ៖ នារីម្នាក់មានអាយុ ប្រហែលជាង២០ឆ្នាំ បានផឹកស្រាស្រវឹង រួចដើរមកលោកទឹកសម្លាប់ខ្លួន នៅខាងមុខព្រះបរមរាជវាំង ប៉ងធ្វើអត្តឃាតខ្លួនឯង តែមិនបានសម្រេច តែត្រូវអ្នកនៅជិតកន្លែង ឃើញក៏នាំគ្នាជួយសង្គ្រោះទាន់ពេលវេលា ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២១និង១៥នាទី យប់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចខាងមុខព្រះបរមរាជវាំង ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សាក្សីឃើញហេតុការណ៍ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញមាននារីម្នាក់ មានសភាពស្រវឹង ជោគជាំ បានដើរចេញពីសួនច្បារ ខាងមុខព្រះបរមរាជវាំង សំដៅទៅមាត់ទន្លេ ហើយចុះទៅក្នុងទឹកប៉ង សម្លាប់ខ្លួន ដោយលោតពីលើ មាត់ជ្រាំងទន្លេ ចុះក្នុងទឹកទន្លេមុខព្រះបរមរាជវាំង ពេលដែលឃើញហេតុការណ៍ នេះភ្លាមអ្នកដែលមក អង្គុយលេងនៅជិតកន្លែងកើតហេតុ ក៏នាំគ្នាចុះជួយស្រង់ឡើង មកលើគោកវិញបាន ទាន់ពេលវេលា ហើយបានហៅរថយន្ដសង្គ្រោះបន្ទាន់ ឲ្យយកនារីរងគ្រោះយកទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗផងដែរ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា នារីដែលប៉ុនប៉ងលោតទឹក សម្លាប់ខ្លួននោះគឺ មិនមានអ្នកណាម្នាក់ស្គាល់ អត្តសញ្ញាណនោះទេ ហើយនៅក្នុងខ្លួនក៏គ្មានលិខិតស្នាម ឬអត្តសញ្ញាណប័ណ្ណ សម្គាល់ផងដែរ ហើយក៏មិនដឹងពីមូលហេតុ ដែលធ្វើឲ្យនាង ចង់សម្លាប់ខ្លួននោះដែរ។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ ហើយសមត្ថកិច្ចកំពុងតែស្រាវជ្រាវ រកក្រុមគ្រួសារសាច់ញាតិ ដើម្បីប្រគល់ទៅក្រុមគ្រួសារវិញ និងបានសួរនាំអំពីមូលហេតុ នៃការប៉ងសម្លាប់ខ្លួននេះផងដែរ ៕

នារីវ័យក្មេងគិតខ្លី ផឹកស្រាស្រវឹង លោតទឹកសម្លាប់ខ្លួន មិនបានសម្រេច
នារីវ័យក្មេងគិតខ្លី ផឹកស្រាស្រវឹង លោតទឹកសម្លាប់ខ្លួន មិនបានសម្រេច
នារីវ័យក្មេងគិតខ្លី ផឹកស្រាស្រវឹង លោតទឹកសម្លាប់ខ្លួន មិនបានសម្រេច

ផ្តល់សិទ្ធដោយ