​តើ​ត្រី​ប្រភេទ​ណា​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​មិន​អាច​ពិសារ​បាន​?

​តើ​ត្រី​ប្រភេទ​ណា​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​មិន​អាច​ពិសារ​បាន​?

​នៅ​ចន្លោះ​ពេល​ដែល​អ្នកមាន​ផ្ទៃពោះ ការ​ស្រូប​យក​សារធាតុចិញ្ចឹម​ពិត​ជា​សំខាន់​ណាស់ ហើយ​នៅក្នុង​ត្រី​មាន​សារធាតុចិញ្ចឹម​ជាច្រើន​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​បរិភោគ ប៉ុន្តែ​ត្រី​មាន​ច្រើន​ប្រភេទ ហើយ​មាន​ត្រី​មួយ​ចំនួន​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​មិនគួរ​ពិសារ​ឡើយ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក និង​កូន​។ ដូចនេះ​តើ​មាន​ប្រភេទ​ត្រី​ណាខ្លះ​ដែល​អ្នក​មិន​គួរ​ទទួល​ទាន​នោះ​?

ត្រី​ដែល​មាន​ជាតិ​បារត​
អ្នក​មិន​ត្រូវ​បរិភោគ​ត្រី​ដែល​មាន​ជាតិ​បារត​ឡើយ ព្រោះ​ត្រី​ប្រភេទ​នេះ​ប៉ះពាល់​ដល់​សារពាង្គកាយ​មនុស្ស​ខ្លាំងណាស់ ដូចនេះ​ប្រសិនជា​អ្នក​ពិសារ វា​នឹង​ធ្វើឱ្យ​ទារក​ក្នុង​ពោះ​លូតលាស់​ខួរក្បាល​មិន​គ្រប់​ជ្រុងជ្រោយ​ឡើយ​។​

ត្រី​ប្រៃ​
អ្នក​មិន​ត្រូវ​បរិភោគ​ត្រី​ប្រៃ​នោះទេ ព្រោះ​វា​មាន​សារធាតុ​ជាច្រើន​ដែល​អាច​ធ្វើឱ្យ​អ្នក​ងាយ​មាន​ជំងឺមហារីក​ណាស់ ដូចនេះ​បើ​អ្នក​ពិសារ វា​នឹង​អាច​បំផ្លាញ​សុខភាព​អ្នក និង​កូន នោះ​កូន​នឹង​ងាយ​មាន​ជំងឺ​ផ្សេងៗ​ណាស់​។​

ត្រី​ដែល​នៅ​ជិត​ទន្លេ​នៃ​រោងចក្រ​
ត្រី​ដែល​នៅ​ជិត​ទន្លេ​នៃ​រោងចក្រ អ្នក​មិន​ត្រូវ​ទទួល​ទាន​ឡើយ ដោយសារតែ​មាន​សារធាតុពុល​ជាច្រើន​ដែល​អាច​ហូរ​ចេញ​ពី​រោងចក្រ​ទៅកាន់​ទន្លេ​នោះ ដូចនេះ​នៅពេល​ដែល​អ្នក​បរិភោគ វា​ងាយ​ប៉ះពាល់​ដល់​សុខភាព​អ្នក និង​កូន​ខ្លាំងណាស់ ជា​ហេតុ​ដែល​អាច​ធ្វើឱ្យ​អ្នកពុល​បាន​។​

ត្រី​ដែល​នៅ​ជិត​កន្លែង​ធ្វើស្រែ​
ស្ត្រី​ដែល​មាន​ផ្ទៃពោះ​មិនគួរ​បរិភោគ​ត្រី​ទាំងនោះ​ឡើយ ព្រោះ​នៅ​ដំណាក់កាល​នៃ​ការ​ធ្វើ​ស្រែ គេ​តែងតែ​ប្រើ​ថ្នាំ​សម្លាប់​សាច់​ល្អិត ឬ​ថ្នាំ​ផ្សេងៗ​ដើម្បី​ការពារ​ស្រែ​របស់គេ ជា​ហេតុ​ដែល​ធ្វើឱ្យ​ថ្នាំ​ទាំង​នេះ​ហូរ​ចូល​ទៅក្នុង​ស្រះ​ត្រី នោះ​បើ​អ្នក​បរិភោគ វា​នឹង​បង្ក​គ្រោះថ្នាក់​ដល់​អ្នក និង​កូន​ខ្លាំងណាស់​៕

 ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។