មិ​ទ្ទិញ​អបអរសាទរ​ខួប​លើក​ទី​៣៧ កំណើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​២​ធ្នូ​នៅ​ខេត្តសៀមរាប

ខេត្តសៀមរាប ៖ មិ​ទ្ទិញ​អបអរសាទរខួប​លើក​ទី​៣៧ ថ្ងៃ​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ២ធ្នូ១៩៧៨-២​ធ្នូ​២០១៥ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃ​ទី២ ខែធ្នូ ឆ្នាំ​២០១៥​ ក្រោម​អធិបតីភាព​របស់​លោក នូ ផល្លា អនុប្រធាន​គណៈ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​រណសិរ្ស​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ខេត្ត និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អស់លោក លោក​ឧកញ៉ា លោក​ជំទាវ ជា​សមាជិក​រដ្ឋសភា អស់លោក លោកស្រី​ជា​សមាជិក សមាជិកា​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ខេត្ត រួម​ទាំង​ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត គរុ​សិស្ស យុវជន​កាយ​រិ​ទ្ធ​កម្ពុជា យុវជន​កាកបាទក្រហមកម្ពុជា ប្រជាពលរដ្ឋ​ប្រមាណ​៣៥០០​នាក់ ដែល​បាន​និមន្ត អញ្ជើញ​ចូលរួមផង​ដែរ ។

បន្ទាប់​ពី​គោរព​ភ្លេងជាតិ និង​គោរព​ព្រះរាជ​វិញ្ញាណ​ក្ខ័​ន្ត​រួច​មក លោក នូ ផល្លា ក៏​បាន​អាន​នូវ​សុន្ទរកថា​របស់​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា ប្រធានរដ្ឋសភា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ក្នុង​ឱកាស​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​ទី​៣៧ ថ្ងៃ​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​២​ធ្នូ​១៩៧៨ ដែល​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​បាន​ចា​រិ​ត​ជាប់​ជា​និច្ច​នៅ​ក្នុង​ដួងចិត្ត​នៃ​ប្រជាជន​ខ្មែរ​គ្រប់​ៗ​រូប ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព