​សហភាព សហព័ន្ធយុវជន កម្ពុជាអបអរសាទរ ខួបលើកទី៣៧

ភ្នំពេញ៖ សហភាពសហព័ន្ធ យុវជនកម្ពុជា នៅថ្ងៃអង្គារ ទី០២ ខែធ្នូ ឆ្នាំ២០១៥នេះ បានអបអរសាទរ ខួបលើកទី ៣៧ ថ្ងៃ២ធ្នូ ឆ្នាំ១៩៧៨ ទិវាកំណើត រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់សហភាពសហព័ន្ធយុវជន បានឲ្យដឹងថា ក្នុងដំណើរ ការ៣៧ឆ្នាំរបស់ខ្លួន សមាជិក សមាជិកា របស់សមាគមយុវជន សាមគ្គីសង្រ្គោះជាតិកម្ពុជា យុវជនកម្ពុជា និងសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា បន្ដបន្ទាប់ បានចូលរួម យ៉ាងសកម្មក្នុងការ រំដោះប្រទេសចេញពីជ្រោះ ការស្វែងរក និងរក្សាសន្ដិភាព ស្ថិរភាព ការស្ដារ និង កសាងបានឡើងវិញនៃកម្ពុជា ការលើកស្ទួយកិត្សានុភាពជាតិ លើឆាកអន្ដជាតិ និងការសម្រេចបាន សមិទ្ធផលដ៏ធំធេង។

តាមប្រភពបន្ដទៀតថា «ដោយឈរលើស្មារតី២ធ្នូ ពោលគឺស្មារតី រួបរួមសាមគ្គីភាព ការលះបង់ខ្ពស់ ជាមួយ សមត្ថភាព ចំណេះដឹងថ្មីៗគំនិតច្នៃប្រឌិត និងបច្ចេសវិទ្យាទំនើប ក្រុមគ្រួសារសហភាពសហព័ន្ធយុជនកម្ពុជា នឹងបន្តមាគ៌ានេះដើម្បីវឌ្ឍនភាពរបស់កម្ពុជា ជាពិសេសគឺការចូលរួម ជាមួយរាជរដ្ឋភិបាលកម្ពុជា តាមរយៈការងារ សង្គមមនុស្សធម៌ និងវប្បធម៌ » ៕