រថយន្ត​កែច្នៃ​ដឹកឈើ​របស់លោក សារ៉ាត់ បើក​គៀរ​រថយន្ត​សមត្ថកិច្ច ខណៈ​សមត្ថកិច្ច​ឃាត់​មិន​ឈប់​

​ដោយ​៖​ភ្នំពេញ​ដេលី​

​ខេត្តស្ទឹងត្រែង​៖​រថយន្ត​កែច្នៃ​ដឹកឈើ​ប្រណីត​មួយគ្រឿង​ដែល​គេ​ស្គាល់​ថា​ជា​របស់លោក​សារ៉ាត់​មេការ​ដឹកជញ្ជូន​ឈើ​ឲ្យ​ឧកញ៉ា អ៊ុក គឹម​សាន ប្រចាំ​ដែនដី​ខេត្តស្ទឹងត្រែង បាន​បើក​កៀរ​រថយន្ត​សមត្ថកិច្ច ខណៈ​សមត្ថកិច្ច​ឃាត់​មិន​ឈប់ ។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​៨​យប់​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ក្បែរ​ស្ថានីយប្រេងឥន្ធនៈ​តេ​លា តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ ស្ថិតក្នុង​ភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹងត្រែង ។​

​    ​សូមបញ្ជាក់ថា​៖​លោក​សារ៉ាត់​គឺជា​មេការ​ធំ​ម្នាក់​ក្នុងចំណោម​មេការ​ធំៗ​ដ៏ទៃទៀត ដែល​គ្រប់គ្រង​ក្នុង​ការទិញ​និង​ដឹកជញ្ជូន​ឈើ ចេញពី​តំបន់​ព្រៃ​នានា​ក្នុង​ខេត្តស្ទឹងត្រែង ចូលមក​ដាក់​ក្នុង​ឃ្លាំង​ដ៏​ធំ​មួយ​ក្នុង​ក្រុង​ស្ទឹងត្រែង ដោយ​គេ​ដឹង​យ៉ាងច្បាស់​ថា​ជាឃ្លាំង​ស្តុក ឈើ​របស់លោក​ឧកញ៉ា​ទ្រី ភាព​កាលពី​អណ​ត្តិ​មុន​ដែល​គ្រប់គ្រង​ដោយ​ក្រុម​លោក​ឧកញ៉ា​ទ្រី ភាព​។ តែ​នៅ​គ្រានេះ​ត្រូវបាន​គ្រប់គ្រង​ដោយ​លោក​ឧកញ៉ា អ៊ុក គឹម​សាន ហើយ​ប្រគល់​ឲ្យ​លោក​សារ៉ាត់​ជា​អ្នកចាត់ចែង​ទិញ​និង​ដឹកជញ្ជូន​ឈើ ។​

​    ​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា​៖​លោ​សារ៉ាត់​តែងតែបាន​បោះពាក្យ​សម្តី​ក្អេងក្អាង​ដាក់​សមត្ថកិច្ច​ឬ​ក្រុម​អ្នកសារព័ត៌មាន​មួយ​ចំ នួន​ដែល​ប្រទះ​និង​គំនរ​ឈើ​របស់លោក ដែល​ដើរ​ប្រមូល​ទិញ​ពាសវាល​ពាសកាល ក្នុងភូមិ​សាស្ត្រ​មួយចំនួន​ដែល​សំបូរ​ឈើ​ក្នុង​ទឹក ដី​ខេត្តស្ទឹងត្រែង ហើយ​ឈើ​ដែល​លោក​សារ៉ាត់​ដើ​ប្រមូល​ទិញ​ខាងលើនេះ ត្រូវគេ​រាយការណ៍​ថា មិនមាន​ស្ថិតក្នុង​អនុ​ញ្ញា​ត្តិ​របស់​ច្បា ប់​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​នោះឡើយ គឺ​លោក​សារ៉ាត់​ដើរ​ប្រមូល​ទិញ​ដោយ​អាង​លោក​ឧកញ៉ា ​អ៊ុក គឹម​សាន ​នៅ​ពី​ក្រោយខ្នង ។​

​    ​សូមបញ្ជាក់​ផងដែរ​ថា​៖​រថយន្ត​កែច្នៃ​ដឹកឈើ​ប្រណិត​របស់លោក​សារ៉ាត់ ក្រោយពី​បើក​កៀរ​សមត្ថកិច្ច​រួចមក ក៏ត្រូវ​បាន​បញ្ជា​ឲ្យ​ឃាត់ទុក​ទាំង​រថយន្ត​ដឹក​បទល្មើស​ឈើប្រណិត និង​អ្ន​បើកបរ ក្រោមបង្គាប់​របស់លោក​ស្រី​ស៊ុន យ៉ឺ​ត ព្រះរាជអាជ្ញារង​ខេត្តស្ទឹងត្រែង ក្រោយមក​ប្រហែល​ជាង​១​ម៉ោង អ្នក​បើ​បររថ​យន្ត​កែច្នៃ​ដឹកឈើ​និង​រថយន្ត​ដឹកឈើ​ប្រណិត ត្រូវបាន​ដោះលែង​ឲ្យ​ចរាចរ​ចូលទៅក្នុង​ឃ្លាំង​ស្តុក​ឈើ​ដែល​នៅក្បែរ​កន្លែងកើតហេតុ​នោះ​ដោយមាន​ការអន្តរាគមន៍​ពី​លោក​សារ៉ាត់​ផងដែរ​។​អ្នក​ខេត្តស្ទឹងត្រែង​កំពុងតែ​ឆ្ងល់ ថា​តើ​លោកស្រី សារ៉ាត់ មាន​ឥទ្ធិពល​ខ្លាំងក្លា​ប៉ុណ្ណា​ទៅ បានជា​សមត្ថកិច្ច​ក្នុង​ខេត្តស្ទឹងត្រែង​មិន​ហ៊ាន​ធ្វើ​អី​លោក​សារ៉ាត់​នោះ ដោយ​បណ្តោយ​ឲ្យ​លោកស្រី​សា រ៉ាត់​ដឹកឈើ​ធ្វើ​ផ្គរ​ធ្វើ​ភ្លៀង​ពាសពេញ​ទឹកដី​ខេត្តស្ទឹងត្រែង បាន​យ៉ាង​រំភើយ​៕

​    ​