លោក កឹម សុខា នឹង​ត្រឡប់មក​កម្ពុជា​វិញ​នៅ​ល្ងាច​នេះ

​លោក កឹម សុខា នឹង​ត្រឡប់មក​កម្ពុជា​វិញ នៅ​ល្ងាច​ថ្ងៃទី​២​ធ្នូ​នេះ ក្រោយពី​ទៅ​ជួប​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ពិភាក្សាគ្នា​ពី​យុទ្ធសាស្ត្រ​នយោបាយ និង​ដំណើរការ​ស្វែងរក​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា​។​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​បញ្ជាក់ថា លោក កឹម សុខា និង​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​នៅ​ល្ងាច​នេះ តែ​លោក​មិន​ច្បាស់​ពី​ពេលវេលា​ដែល​លោក កឹម សុខា នឹង​មកដល់​នោះទេ​។ លោក យឹម សុវណ្ណ បន្ថែមថា ការ​ឆាប់​វិល​ត្រឡប់មក​កម្ពុជា​វិញ​នេះ គឺ​លោក កឹម សុខា ត្រូវ​មក​ប្រញាប់​មក​បំពេញ​កិច្ចការងារ​មួយចំនួន​ក្នុង​បក្ស ជាពិសេស​ត្រូវ​នាំយក​យុទ្ធសាស្ត្រ​នយោបាយ​នានា ដែល​បាន​ពិគ្រោះ​យោបល់​គ្នា​ជាមួយ​លោក សម រង្ស៊ី នោះ​យកមក​រៀបចំ​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​។

​ការចាកចេញ​ទៅ​ក្រៅបរទេស​របស់លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ប៉ុន្មាន​ថ្ងៃនេះ​គឺធ្វើឡើង ក្រោយពី​លោក​បាន​វិលត្រឡប់​កម្ពុជា​វិញ​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា​កន្លងមក​។ កាលពី​ថ្ងៃទី​២៤ វិច្ឆិកា លោក កឹម សុខា បាន​បញ្ជាក់ថា លោក​ចង់ឃើញ​ស្ថានភាព​នយោបាយ​វិល​ទៅរក​ភាព​ដើម ហើយ​បន្តធ្វើ​ការងារ​រួមគ្នា​ដើម្បី​ជាតិ​។ លោក​អះអាងថា នឹង​រក​វិធី​ដោះស្រាយ​បញ្ហា​ប្រកបដោយ​ឆន្ទៈ​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​