Galaxy S7 ​​ថ្មី រូបរាង​មិន​ខុស​ពី​ Galaxy S6 ​ឡើយ​


Galaxy S7 ​​ថ្មី រូបរាង​មិន​ខុស​ពី​ Galaxy S6 ​ឡើយ​

របាយការណ៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​ប្រទេស​កូរ៉េ​បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​ Samsung នឹង​​បន្ត​រក្សា​រូបរាង​របស់​ Galaxy S7 ឲ្យ​ដូច​ជា​ Galaxy S6 ដដែល។

 

Galaxy S7 ​​ថ្មី រូបរាង​មិន​ខុស​ពី​ Galaxy S6 ​ឡើយ​

 

ការ​ចេញ​លក់​ទូរសព្ទ​ស៊េរី​ Galaxy J នា​ពេល​កន្លង​មក​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មាន​ការ​កើន​ឡើង​នូវ​ភាគហ៊ុន​លើ​ទីផ្សារ​ ហេតុ​នេះ​ក្រុមហ៊ុន​យល់​ថា​ការ​រួម​បញ្ចូល​គ្នា​រវាង​​តម្លៃ​​និង​ Hardware ល្អ​គឺ​សំខាន់​ជាង​ការ​រចនា​រូបរាង។ ត្បិត​ថា​មិន​មាន​ការ​ប្រែ​ប្រួល​រូបរាង​ប៉ុន្តែ​មិន​មាន​​ន័យ​ថា​វា​​ដូច​គ្នា​ទៅ​នឹង​ Galaxy S6 ​ទាំង​ស្រុង​នោះ​ទេ​ ពោល​គឺ​មាន​ការ​បង្កើន​សមត្ថភាព​ឲ្យ​ខ្លាំង​ជាង​មុន​ ជា​ពិសេស​​គុណភាព​អេក្រង់​និង​កាមេរ៉ា។

 

ក្រៅ​ពី​អេក្រង់​និង​កាមេរ៉ា​សមត្ថភាព​របស់​ Galaxy S7 នឹង​មាន​ល្បឿន​លឿន​ដោយ​សារ​​វា​នឹង​មាន​បំពាក់​បន្ទះ​ Chip ​ចុង​ក្រោយ​បំផុត​​នោះ​គឺ​ Exynos 8890 SoC ដែល​ការ​ធ្វើ​តេស្ត​បង្ហាញ​ថា​បន្ទះ​ Chip នេះ​អាច​ទទួល​បាន​ពិន្ទុ​ខ្ពស់​ដល់​ទៅ​ ១០០ ០០០​ឯ​ណោះ។

 

ក្រុម​ហ៊ុន Samsung ​​បាន​កំណត់​យក​ថ្ងៃ​ទី​២១​ ខែ​​កុម្ភៈ​​ឆ្នាំ​ក្រោយ​​ដើម្បី​ប្រារព្ធ​កម្មវីធី​ Unpacked របស់​ខ្លួន​ ហើយ​គេ​សន្និដ្ឋាន​ថា​ទូរសព្ទ​ Galaxy S7 អាច​នឹង​បង្ហាញ​ក្នុង​ថ្ងៃ​នោះ៕​​​

 

ចុច​អាន៖ ប្រសិន​ភេរវករ​​ប្រើ​ទូរសព្ទ​នេះ​ មុខ​ជា​គ្មាន​នរណា​អាច​តាម​ដាន​​សកម្មភាព​គេ​បាន​ឡើយ

 

Galaxy S7 ​​ថ្មី រូបរាង​មិន​ខុស​ពី​ Galaxy S6 ​ឡើយ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena​​​​​​​​​​

នាំមកជូនដោយ

Galaxy S7 ​​ថ្មី រូបរាង​មិន​ខុស​ពី​ Galaxy S6 ​ឡើយ​