នាង​ធ្វើ​អត្តឃាត ព្រោះ​ស្នេហ៍​មិន​សម​បំណង?

មានការភ្ញាក់ផ្អើលមួយ បានកើតឡើងដោយសារតែ នារីម្នាក់បានធ្វើអត្តឃាត ដោយចង ក នៅក្នុងបន្ទប់ ជួល​នៅ​ក្នុង​​សង្កាត់​បឹង​ត្របែក កណ្ដាលរាជធានីភ្នំពេញ។
នាង​ធ្វើ​អត្តឃាត ព្រោះ​ស្នេហ៍​មិន​សម​បំណង?
ក្រុមមន្ត្រីអាជ្ញាធរ កំពុងពិនិត្យសាកសព របស់យុវតីរងគ្រោះ ដោយការចង ក។ (រូបថត monoROOM.info/ H. Vuthy)

យុវតីម្នាក់ ត្រូវបានប្រទះឃើញ ស្លាប់ដោយចងក កាលពីវេលាម៉ោង ១៩ និង ៣០នាទី ថ្ងៃ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ក្នុងបន្ទប់ជួលលេខ ២១០ ផ្ទះលេខ ១១B តាមបណ្តោយផ្លូវ ១០១ ក្រុម ១៩ ភូមិ៦ សង្កាត់ បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមសម្តី អ្នកនៅក្បែរបន្ទប់ បានប្រាប់ឲ្យដឹងថា មិនឃើញនារីរងគ្រោះ ចេញក្រៅ និងមានភាពស្ងៀមស្ងាត់ ក្នុង​បន្ទប់ ទើបមានការសង្ស័យ ក៏នាំគ្នាទៅប្រាប់ម្ចាស់ផ្ទះ ឲ្យមកគាស់ទ្វាចូលមើល ស្រាប់តែឃើញ នារី​រង​គ្រោះ បានស្លាប់ដោយចង ក ដោយក្រមា ជាមួយនឹងសសរដែក។ អ្នកជិតខាង បាននាំគ្នាគ្រោងដឹក​យុវតី​រង​គ្រោះ ទៅកាន់មន្ទីពេទ្យកាល់ម៉ែត ប៉ុន្តែនាងបានស្លាប់បាត់ទៅហើយ។

បើតាមសាច់ញាតិយុវតីរងគ្រោះ បានឲ្យដឹងថា មូលហេតុដែលនាំឲ្យយុវតី សម្រេចចិត្តធ្វើអត្តឃាតចង ក ដោយ​សារតែ មានបញ្ហាសេដ្ឋកិច្ច និងបញ្ហា ជាមួយសង្សារបស់នាង។ នារីរងគ្រោះ មានឈ្មោះ ហង្ស តុលា មានអាយុ ២៨ ឆ្នាំមុខរបរនៅផ្ទះ ស្នាក់នៅកន្លែងកើតហេតុ និងមានស្រុកកំណើត នៅខេត្តពោធិសាត់។

ក្រោយពេលកើតហេតុ មន្ត្រីសមត្ថកិច្ច បានចុះមកពិនិត្យសាកសព ហើយប្រាប់ក្រុមគ្រួសារថា នារីរងគ្រោះ​ពិត​ជាចង ក ខ្លួនឯង និងបានប្រគល់សាកសព ឲ្យទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យ ទៅតាមប្រពៃណីនៅ ឯស្រុកកំណើត៕