រដ្ឋាភិបាល​​បង្កើត​​គណៈកម្មការ​​ចំពោះ​​កិច្ច​​គ្រប់​​គ្រង​​ការ​​លក់​​បណ្ណ​​ចូល​​ទស្សនា​​អង្គរ​

រដ្ឋាភិបាល​សម្រេច​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​មួយ​សម្រាប់​រៀបចំ​នីតិវិធី​ផ្ទេរ ការគ្រប់ គ្រង​ការ​លក់​បណ្ណ​ចូល​ទស្សនា​ប្រាសាទ​អង្គរវត្ត។ គណៈកម្មការ​ថ្មី​នេះ​ប្រសូត្រ​ឡើងបន្ទាប់ ពីរដ្ឋាភិបាល​កម្ពុជា​សម្រេចដក​សិទ្ធិ​គ្រប់​គ្រង​ការ​លក់​សំបុត្រ ចូលទស្សនា​ប្រាសាទ​អង្គរពី ក្រុម ហ៊ុន សុខា របស់​លោក​ឧកញ៉ា​សុខ គង់ កាលពីថ្ងៃទី ០៦ វិច្ឆិកា កន្លងមក។