មន្ត្រី​និង​កាកបាទក្រហម​ខេត្ត សួរសុខទុក្ខ និង​ជូនអំណោយ អ្នក​ចូលនិវត្តន៍ និង​ជួប​ការលំបាក

បន្ទាយមានជ័យ: មន្ត្រីរដ្ឋបាល​ខេត្ត​និង​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ​បាន​សួរសុខទុក្ខ​និង​ជូនអំណោយ​មន្ត្រី​ចូលនិវត្តន៍ ជួប​ការលំបាក​ជីវភាព​,​កំពុងមាន​ជំងឺ​មាន​លំនៅដ្ឋាន​ក្នុង​សង្កាត់​កំពង់ស្វាយ​និង​សង្កាត់ ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​។​

​លោក លី សារី អភិបាលរង​ខេត្ត​-​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហម​ខេត្តបន្ទាយមានជ័យ រួមជាមួយ​លោក ប្រាក់ សុ​ភ័ត អនុប្រធាន​ម​ន្ទូ​រ​ធម្មការ​និង​កិច្ចការ​សាសនា​ខេត្ត លោក​ជួន សុផល និង​សប្បុរសជន​បាន​សួរសុខទុក្ខ​និង​នាំយក​អំណោយ​ផ្តល់​កម្លាំងចិត្ត​លើកទឹកចិត្ត​ដល់​មន្ត្រី​ចូលនិវត្តន៍​ន​ចំនួន​៣​គ្រួសារ​កាលពី​ល្ងាច​ថ្ងៃទី​៣០​ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

​លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​សាកសួរ​និង​គាំពារ​អោយ​គ្រូពេទ្យ​ថៃ​ទាំ ព្យាបាល​អាកា​រៈ​ជំងឺ​អតីតមន្ត្រី​និង​រំលឹក​ពី​ការដឹងគុណ រំលឹក​គុណបំណាច់​ប្រវត្តិ​តស៊ូ​បម្រើ​ជាតិ មាតុភូមិ និង​ពលរដ្ឋ​របស់​អតីតមន្ត្រី​រួមមាន​:​ទី​១/​លោកតា ឈុំ សម្បត្តិ អាយុ ៧២​ឆ្នាំ អតីត​ជា​មេបញ្ជាការ​យោធា​ស្រុក​សិរីសោភ័ណ​។​លោក​ធ្វើ​ទា​ហ៊ាន​ពី​ឆ្នាំ​១៩៧៩​។​ទី​២/ លោកតា មី ម៉ៃ អាយុ ៧៤​ឆ្នាំ អតីត​ជា​មេឃុំ​កំពង់ស្វាយ ធ្លាប់​ធ្វើជា​ចាត់តាំង​ស្រុក​និង​ជា​អ្នកត្រួតពិនិត្យ​បក្ស​។​ឥឡូវ​លោក​មាន​ជម្ងឺលើសឈាម​ពិការ​២​ឆ្នាំ​មកហើយ​។​អ្នក​ទាំង​២​រស់នៅ​ភូមិ /​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​។​និង​ទី​៣/​លោកតា ប្លង់ អោន អាយុ ៧៧​ឆ្នាំ​អតីត​មេឃុំ​ព្រះ​ពន្លា​។​សព្វថ្ងៃ​លោក​កំពុង​ជួប​បញ្ហា​ជីវភាព​ខ្វះខាត​ជាខ្លាំង ហើយ​មានជីវិត​រស់នៅ​អាស្រ័យ​លើ​ជាមួយ​ញាតិ​មិ​ត​ជិតខាង​ជួយឧបត្ថម្ភ​។​លោក​រស់នៅ​ភូមិ​៣​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ​។​

​ក្នុងនាម​លោក​ជា​អភិបាលរង​ខេត្ត​តំណាងអោយ​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដែល​លោក​តែងតែ​យកចិត្តទុកដាក់​ដល់​ម​ន្ត្រី​ន​រាជការ​ទូទាំង​ខេត្ត ជាពិសេស​មន្ត្រី​ចូលនិវត្តន៍ ។​ក្នុងការ​សួរសុខទុក្ខ​នេះ លោក​លី​សារី​និង​សហការី បានផ្តល់​ថវិកា​ដល់​អ​តី​ត​មន្ត្រី​ក្នុង​ម្នាក់ៗ​បាន​ថវិកា​៣០​ម៉ឺន​រៀល ,​អង្ករ ៥០​គីឡូក្រាម ,​ទឹក​សុទ្ធ​១​យួរ ទឹកត្រី​១​យួរ ត្រី ១​ឡូ មី​១​កេស ទឹក​សុទ្ធ​២​យួរ​។

​ថវិកា​និង​សម្ភារ​:​ទាំងនេះ​បានមកពី​សប្បុរសជន សុ ផល ម្ចាស់​ភោជណីយដ្ឋាន​វាល​បឹង​ឈូក ៦០​ម៉ឺន​រៀល លោក គង់ ប៊ុន​ពួយ ម្ចាស់​ខ្សែកាប​បន្ទាយមានជ័យ ៥០​ម៉ឺន​រៀល លោក ង៉ែត ព្រឿង មេបញ្ជាការ​វរ ៥១៣ ចំនួន​១០០​ដុល្លារ លោក​អាចារ្យ​ប្រាក់ សុ​ភ័​ត្ត្រ ៣០​ដុល្លារ​៕​

មន្ត្រី​និង​កាកបាទក្រហម​ខេត្ត សួរសុខទុក្ខ និង​ជូនអំណោយ អ្នក​ចូលនិវត្តន៍ និង​ជួប​ការលំបាក

មន្ត្រី​និង​កាកបាទក្រហម​ខេត្ត សួរសុខទុក្ខ និង​ជូនអំណោយ អ្នក​ចូលនិវត្តន៍ និង​ជួប​ការលំបាក