តាំងពី​ព័រ​ណ៍​ពាណិជ្ជកម្ម​ថៃ គឺ​លក់ទំនិញ​, ប្រជែង​ទីផ្សារ និង បារម្ភ​ទំនិញ​ខូចគុណភាព​

បន្ទាយមានជ័យ: រូបភាព​តាំងពី​ព័រ​ណ៍​ពាណិជ្ជកម្ម​មិត្តភាព​ថៃ​-​កម្ពុជា​នៅ​ស្ទើរ​គ្រប់​ខេត្ត រាជធានី​ក្នុងប្រទេស​ក​ម្ព​ជា​ជា​បន្តបន្ទាប់​រាល់​អាទិត្យ រាល់​ខែ​កន្លងមក​និង​ពេលនេះ​គឺ​ការនាំ​ទំនិញ​ថៃ​មក​លក់ ហើយ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ទំនិញ​លក់​ក្នុង​ទីផ្សារ​កម្ពុជា​។​វា​ក៏​នៅតែ​បារម្ភ​យ៉ាងខ្លាំង​នឹង​ទំនិញ​ខូចគុណភាព និង​ហួស​កាលកំណត់​ប្រើប្រាស​ព្រោះ​ទំនិញ​គ្មាន​ស្លាក​សញ្ញា​អក្សរ​ខ្មែរ​សម្រាប់​មើល​ឡើយ​។​

មន្ត្រី​ក្នុង​ខេត្តបន្ទាយមានជ័យ​និយាយ​ថ្ងៃទី​១​ធ្នូ​ថា​:​កន្លងមក​លោក​ឯកអគ្គ​រាជទូត​ថៃ​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ផ្ទួនៗ​ក្នុងជំនួប​នឹង​មន្ត្រី​ក្រសួង​និង​មន្ទីរ​ពាណិជ្ជកម្ម​និង​អភិបាលខេត្ត​នានា​របស់​កម្ពុជា​ថា ការលក់ដូរ​ទំនិញ​ផលិតផល​ថៃ​ក្នុង​រូបភាព​តាំងពិព័រណ៍​ពាណិជ្ជកម្ម​នៅតាម​ខេត្ត រាជធានី​នៅ​កម្ពុជា ទាំង​ពាណិជ្ជករ​ថៃ​និង​កម្ពុជា​មិនចាំបាច់​ដាក់​ទង់ជាតិ​ថៃ​នោះទេ​ព្រោះ​វា​ពុំមែន​ជា​សកម្មភាព​ផ្លូវការ​របស់​ក្រសួង​ពាណិជ​កម្ម នៃ​រាជរដ្ឋាភិបាល​ថៃ​ឡើយ​។​

​លោក​ទូត​ថៃ​ចាត់ទុក ការតាំង​ពី​ព័រ​ណ៍​បែបនេះ​ជាការ​លក់ដូរ​ទំនិញ​ឯកជន​របស់​ពល​ត​ដ្ឋ​ថៃ​និង​កម្ពុជា ហើយក៏​ចាំបាច់​ត្រួត​តែម​ន្ត្រី​ជំនាញ​ក្រសួង មន្ទីរ​ពាណិជ្ជកម្ម​ឬ​ជំនាញ​កាំ​កុង​ត្រូ​ត  នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ចកម្ពុជា​ជួយ​ត្រួតពិនិត្យ​អោយ​ម៉ត់ចត់​លើ​ទំនិញ​តាំង​លក់​ព្រោះ​ទំនិញ​ខ្លះ​ខូចគុណភាព ខ្លះ​ហួស​កាលកំណត់​ប្រើប្រាស​ដែរ​។ ​បើសិន​ជាមាន វា​នឹង​ធ្វើអោយ​ខូច​ឈ្មោះ​ផលិតផល​ថៃ​។​ គឺ​ខូច​ដោយសា ​ជនខិលខូច​បន្លំ​ទំ​នី​ញ​នេះឯង​។​

ចំណែក​ពលរដ្ឋ​កម្ពុជា​ជា​អ្នកទិញ​និង​អ្នកលក់​បានចាត់ទុក​ស​កម្ម​ភាព​ដដែលៗ​បន្តបន្ទាប់​នៃ​ការតាំងពិព័រណ៍​ទំនិញ​ថៃ​បែបនេះ​គឺ​គ្មានអ្វី​ខុសពី​ការ​ការ​នាំចូល​ទំនិញ​មក​លក់ដូរ​ឬ​ផ្សារណាត់​ដើម្បី​ប្រជែង​នឹង​ទីផ្សារ​ទំនិញ​ក្នុងស្រុក​និង​ទ​មនិញ​ថៃ​ដែរ តែ​គេ​នាំចូល​លក់​តាម​ទីផ្សារ​នោះទេ​។​

ប្រភព​បន្តថា​:​បើ​និយាយថា​តាំងពី​ព័រ​ណ៍ វា​គួរតែ​យូរៗ​ឬ​ប្រចាំខែ​ឆ្នាំមាន​ម្តង ២​ដង​។​
  តែ​នេះ​អាជីវករ ពាណិជ្ជករ​ថៃ​ដឹកនាំ​ទំនិញ​តាម​ឡាន​ចូលមក​លក់​ក្នុង​ទឹកដី​កម្ពុជា​បន្តបន្ទាប់​រហូត​ទៅហើយ​។​ដូច្នេះ​មិនគួរ​ហៅថា​តាំងពិព័រណ៍​អ្វី​ទៀត​ទេ ។​
  ប៉ុន្តែ​ក្នុង​ពី​ធី​កាត់​ខ្សែបូរ​សម្ពោធ លោក​គោ​ស៊ុំ​សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​ព្រមទាំង​លោក​ថាំ​ម៉ាក់​ស៊ុត រាក់់​ថាក់​ណា​ថា​ន់​យ៉ា អភិបាលរង​ខេត្ត​ស្រះកែវ​និង​ភ្ញៀ​ង​ចូលរួម​នៅតែ​ចាត់ទុកថា នេះ​ជាការ​តាំងពិព័រណ៍​ពាណិជ្ជកម្ម​នៃ​ផលិតផល​កម្ពុជា ថៃ ដើម្បី​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​និង​ជម្រុញ​បង្កើន​ទំហំ​និង​បរិមាណ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ខេត្ត និង​ប្រទេស​ទាំង​២​។​

លោក​គោ​ស៊ុំ សារឿ​ត​បាន​និយាយ​បន្តថា​:​ការតាំងពិព័រណ៍​នេះ​មាន​ផលិតផល​កម្ពុជា​ផង​ថៃ​ផង​។​ការតាំងពិព័រណ៍​នេះ​ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន សហគ្រាស និង​អាជីវករ​កម្ពុជា ថៃ​ចូលមក​លក់ដូរ រក​សី​ុ​នៅក្នុង​ខេត្តបន្ទាយមានជ័យ​ឲ្យ​បាន​ច្រើន​។​ហើយក៏​ដើម្បី​ខេត្តបន្ទាយមានជ័យ​និង​ខេត្ត​ស្រះកែវ​និង​ខេត្ត​ដ៏ទៃទៀត​នៃ​ប្រទេស​ទាំងពីរ ចាប់ដៃគ្នា​ប្រកបដោយ​ភាតរ​:​ភាព​និង​ជឿទុកចិត្ត​ក្នុងការ​ផ្លាស់ប្តូរ​វិស័យ​ពាណិជ្ជកម្ម​ទៅវិញទៅមក​។​

សូមបញ្ជាក់ថា ការដាក់​តាំងពិព័រណ៍​លក់​ផលិតផល​កម្ពុជា ថៃ​នៅ​យប់​ថ្ងៃទី​៣០​វិច្ឆិកា​តទៅ​១​សប្តាហ៍​នេះ​រួមមាន​ស្តង់​សរុប​ចំនួន​១៨០​ស្តង់ មាន​ប្រភេទ​ស្តង់ លក់​សម្លៀកបំពាក់ ,​សម្ភារ​:​ប្រើប្រាស់​ក្នុងផ្ទះ ,​ភូមិ​មួយ​ផលិតផល​មួយ និង​មាន​ម្ហូបអាហារ​។​ល​។​

     ក្នុង​ខេត្តបន្ទាយមានជ័យ នេះ​ជាការ​តាំងពី​ព័រ​ណ៍​ទំនិញ​ពាណិជ្ជកម្ម​លើក​ទី​៣​ហើយ ក្នុង​ឆ្នាំ​២០១៥​នេះ​។ តែ​ពី​ខេត្តបន្ទាយមានជ័យ​ប្រទេស​កម្ពុជា​ពុំដែល​បាន​នាំ​ទំនិញ​អ្វើ​ទៅ​ចូលរួម​តតាំង​ពិព័រណ៍​ពាណិជ្ជកម្ម​នៅ​ខេត្ត ស្រុក​ណាមួយ​របស់​ថៃ​ឡើយ​។​ មន្ត្រី​ចាត់ទុកថា ទំនាក់ទំនង​ពាណិជ្ជកម្ម​នៃ​ខេត្ត​ទាំង​២ នឹង​ស៊ី​ជំរៅ​បន្ថែមទៀត​ក្នុងការ​ការធ្វើ​សមា​រហ​រណកម្ម​សេដ្ឋកិច្ច​សហគមន៍​អាស៊ាន​៕

តាំងពី​ព័រ​ណ៍​ពាណិជ្ជកម្ម​ថៃ គឺ​លក់ទំនិញ​, ប្រជែង​ទីផ្សារ និង បារម្ភ​ទំនិញ​ខូចគុណភាព​

តាំងពី​ព័រ​ណ៍​ពាណិជ្ជកម្ម​ថៃ គឺ​លក់ទំនិញ​, ប្រជែង​ទីផ្សារ និង បារម្ភ​ទំនិញ​ខូចគុណភាព​