អគ្គិភ័យ​ឆាបឆេះ​ព្រះវិហារ​សាសនា​គ្រឹ​ស្ដ​មួយកន្លែង​នៅ​សិត្បូ​

កណ្តាល: មាន​អគ្គិភ័យ​កំពុងតែ​ឆាបឆេះ​ផ្ទះមួយ​ខ្នង យ៉ាង​សន្ធោរ​សន្ធៅ ដែលជា​ព្រះវិហារសាសនា​គ្រឹ​ស្ដ (​សង់​ពី​ឈើ​ប្រក់​ក្បឿង​)​ខ្ទេច​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​ម្ដុំ​ភូមិ​ព្រែ​កតា​ព្រី  ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្តកណ្ដាល​។

​ក្រោយពី​មាន​ករណីនេះ​កើតឡើង​ភ្លាម គេ​បានឃើញ​ប្រជាពលរដ្ឋ និង​សមត្ថកិច្ចបានមក​ជួយ​អន្តរាគមន៍ និង​ទាក់ទង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​ស្នងការ​ដ្ឋា​ន​នគរបាល​ខេត្តកណ្ដាល​ទៅ​អន្តរាគមន៍​។​

​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សិត្បូ​បាន​ឲ្យ​ដឹងថា លំនៅដ្ឋាន​មួយ​ខ្នង​ដែល​ត្រូវបានភ្លើង​ឆាបឆេះ​នេះ​មាន​ទំហំ​៥​ម៉ែត្រ​គុណ​៦​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់​ក្បឿង មាន​ម្ចាស់ឈ្មោះ រស់ ភារ​ម្យ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុ​របរ​ជា និ​ស្សិ រស់នៅ​ក្នុងភូមិកើតហេតុ​ខាងលើ​។ ផ្ទះមួយ​ខ្នង​នេះ​ត្រូវបាន​ម្ចាស់​សាងសង់ឡើង​សម្រាប់​ធ្វើជាព្រះវិហារ​សាសនា​ព្រះ​យេស៊ូ​គ្រឹៈ ។​

​សម្ភារៈ​ដែល​ត្រូវបាន​ភ្លើង​ឆាបឆេះ​នៅក្នុង​ផ្ទះ​នេះ​រួមមាន អ៊​ក់​១​គ្រឿង ហ្គី​តា​១​ដើមកុំព្យូទ័រ​លើ​តុ​១​គ្រឿង និង​ឧបករណ៍ប្រើប្រាស់​មួយចំនួនទៀត ។ ក្នុងករណី​នេះដែរមិន​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុ ឬ​រងរបួស​មនុស្ស​ណា​ម្នាក់​នោះទេ ។​មូលហេតុដែល​បណ្តាល​ឲ្យ​មាន​អគ្គិភ័យ កើតឡើង​នេះ មកពី​ទុស្សេ​ខ្សែភ្លើង  ៕