រាជរដ្ឋាភិបាល បានប្រកាស​ដាក់​តំបន់​ស្នូល​ព្រែក​ទាល់ ជា​តំបន់​រ៉ា​ម​សារ​ទី​៤ ជា​ជម្រក​ពង​កូន​សត្វ​ស្លាប​ទឹកធំ​ជាងគេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​

ភ្នំពេញ: រាជរដ្ឋាភិបាល បានប្រកាស​ដាក់​តំបន់​ស្នូល​ព្រែក​ទាល់ ដែលមាន​ទំហំ ២១.៣៤២ ហិកតា ជា​តំបន់​រ៉ា​ម​សារ​ទី​៤ ជា​ជម្រក​ពង​កូន​សត្វ​ស្លាប​ទឹកធំ​ជាងគេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ ការប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​២​ខែតុលា​ឆ្នាំ​២០១៥ ដោយ​អនុ​ក្រឹ​តរបស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​២​ខែធ្នូ​ឆ្នាំ​២០១៥​នេះ បាន​សេចក្តីប្រកាស​ព័ត៌មាន​តំបន់​ស្នូល​ព្រែក​ទាល់​ត្រូវបាន​ទទួលស្គាល់​ជា​តំបន់​រ៉ា​ម​សារ​។ ក្រសួង​បាន​ឲ្យ​ដឹងថា តំបន់​ស្នូល​ព្រែក​ទាល់ ជា​ជម្រក​ពង​កូន​សត្វ​ស្លាប​ទឹកធំ​ជាងគេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ធ្លាប់​ទទួលរង​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ការ​បរបាញ់ និង​ការប្រមូល​ពង​កូន​សត្វ​ស្លាប​ហួស​កម្រិត ហើយ​នៅ​ឆ្នាំ​១៩៩៩ ក្រសួងបរិស្ថាន បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) ដើម្បី​ធ្វើការ​ការពារ​បន្ទាយ​ពង​កូន​សត្វ​ស្លាប​ទាំងនោះ​។ ជម្រក​ពង​កូន​ត្រូវ​បានរួម​តូច រហូតដល់​ទំហំ​ដែលមាន​នាពេល​បច្ចុប្បន្ននេះ ដោយសារ​ការប្រមូល​ព​ង​កូន​សត្វ​ស្លាប​ទាំងនោះ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​កន្លងមក​។ អតីត​អ្នកប្រមូល​ពង​សត្វ​ជាច្រើន​ត្រូវបាន​ផ្តល់​ការងារ​ជា​អ្នកការពារ​បន្ទាយ​ពង​កូន​សត្វ និង​ស្នាក់នៅ​លើរាន​ដែល​សង់​នៅលើ​ចុងឈើ ដើម្បី​ការពារ​អង្កេត និង​តាមដាន​ការពង​កូន​របស់​សត្វ​ស្លាប់​ទាំងនោះ​។ ការការពារ​ន​ជ ត្រូវបាន​បន្តធ្វើ​រហូត​មកដល់​ពេលបច្ចុប្បន្ន  ហើយ​តំបន់​ស្នួល​ព្រែក​ទាល់​នាពេល​ថ្មីៗ​នេះ មាន​សត្វ​ស្លាប​ទឹក​រហូតដល់​ទៅជា​ង ៥០.០០០​ក្បាល កំពុង​បន្ត​ពូជ ដែល​យ៉ាងហោចណាស់ មាន​សត្វ​ស្លាប់​១០​ប្រភេទ ដែលជា​ប្រភេទ​កំពុង​ទទួល​ការគំរាមកំហែង​លើ​ពិភពលោក​។ តំបន់​នេះ​ក៏​ជា​តំបន់​តែមួយគត់​ផងដែរ នៅ​អាស៊ីអាគ្នេយ៍​ដែលមាន​សត្វ​ប្រភេទ​ទុង​ប្រផេះ​បន្ត​ពូជ និង​មាន​ចំនួន​សត្វ​ប្រភេទ​ត្រដក់​ធំ​ជិត​ពាក់កណ្តាល​នៃ​ចំនួន​សត្វ​លើ​ពិភពលោក ហើយក៏​បន្ត​មាន​វត្តមាន​អំបូរ​រនា​ល និង​ស្មោញ​រាប់ពាន់​ក្បាល​នៅទីនេះ​។ ទាំងនេះហើយ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​តំបន់​ស្នូល​ព្រែក​ទាល់ ត្រូវបាន​ទទួលស្គាល់ថា​ជា តំបន់​រ៉ា​ម​សារ​។ តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់ បាន​ទាក់ទាញ​ភ្ញៀវទេសចរ​រាប់ពាន់នាក់​ក្នុង​មួយឆ្នាំៗ ហើយក៏​ជា​តំបន់​ដែល​ទ្រទ្រង់​ដល់​ការរស់នៅ​របស់​ត្រី​នៅ​បឹង​ទន្លេសាប​ដែល​ផ្តល់​ផល​យ៉ាង​សម្បើម​ផងដែរ​៕