​គ្រូ​បង្វឹក​បណ្ដោះអាសន្ន Valencia ​ថា ​កូន​ក្រុម​ទាំង​អស់​ត្រូវ​តាំង​ចិត្ត​យក​ជ័យជម្នះ​យប់​នេះ​


​គ្រូ​បង្វឹក​បណ្ដោះអាសន្ន Valencia ​ថា ​កូន​ក្រុម​ទាំង​អស់​ត្រូវ​តាំង​ចិត្ត​យក​ជ័យជម្នះ​យប់​នេះ​

លោក Salvador Gonzalez ‘Voro’ ​គ្រូ​បង្វឹក​បណ្ដោះ​អាសន្ន​របស់​ក្លិប Valencia ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ ត្បិត​តែ​ក្រុម​ទើប​តែ​ជួប​រឿង​មិន​ល្អ​លោក Nuno Espirito Santo ​ទើប​តែ​ដើរ​ចេញ​ពី​តំណែង​អ្នក​ចាត់ការ​មែន ប៉ុន្តែ​សមាជិក​ក្នុង​ក្រុម​ទាំង​អស់​ត្រូវ​តែ​រួបរួម​គ្នា​ឡើង​វិញ ដើម្បី​យក​ជ័យជម្នះ​លើ​ក្រុមBarakaldo ​ក្នុង​ពាន​រង្វាន់ Copa del Rey ​នៅ​ម៉ោង​៣:០០​នាទី​ទៀប​ភ្លី​យប់​នេះ​ឱ្យ​បាន។

 

​គ្រូ​បង្វឹក​បណ្ដោះអាសន្ន Valencia ​ថា ​កូន​ក្រុម​ទាំង​អស់​ត្រូវ​តាំង​ចិត្ត​យក​ជ័យជម្នះ​យប់​នេះ​លោក Salvador Gonzalez ‘Voro’ ​គ្រូ​បង្វឹក​បណ្ដោះ​អាសន្ន​របស់​ក្លិប Valencia

 

លោក Nuno Espirito Santo បាន​សម្រេច​ចិត្ត​ដើរ​ចេញ​ពី​តំណែង​ជា​អ្នក​ចាត់ការ​​ក្រុម​ Valencia ក្រោយ​ដឹកនាំ​ក្រុម​ចាញ់ Sevilla ១-០ ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​នេះ ហើយ​ប្រធាន​ក្លិប​បាន​តែងតាំង​លោកSalvador Gonzalez ‘Voro’ ​ឱ្យ​ធ្វើ​ជា​អ្នក​ចាត់ការ​បណ្ដោះអាសន្ន​សិន មុន​ពេល​ស្វែងរក​អ្នក​ចាត់ការ​ថ្មី។

 

ដោយ​មាន​ភារកិច្ច​ដឹក​នាំ​ក្រុម​ទៅ​លេង​ជាមួយ​ម្ចាស់​ផ្ទះ Barakaldo ​នៅ​យប់​នេះ លោក Voro ​បាន​និយាយ​ក្នុង​សន្និសីទកាសែត​មុន​ប្រកួត​ថា​៖ “យើង​គួរ​តែ​គិត​ឆ្ពោះ​ទៅ​មុខ​បន្ត​ទៀត កីឡាករ​ទាំង​អស់​កំពុង​ធ្វើ​រឿង​មិន​ល្អ​ទេ យើងត្រូវ​និយាយ​ជាមួយ​ពួកគាត់​ដើម្បី​ឱ្យ​អ្វី​គ្រប់​យ៉ាង​ទៅ​រក​ភាព​ដើម។ ខ្ញុំ​ជឿជាក់​ថា​ពួកគេ​ទាំង​អស់ នឹង​ធ្វើ​រឿង​គ្រប់​យ៉ាង​ក្នុង​ការ​ប្រកួត​នៅ​យប់​នេះ”។

 

ចង់​ដឹង​ច្បាស់​ថា លោក Voro ​និយាយ​អ្វី​បន្ថែម​ទៀត សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

 

 

ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ ដៃគូសហការ valencia