ស្វែងយល់​​ពី​​​ប្រាសាទ​​​បុរាណ​ស្រើបស្រាល​​នៅ​ឥណ្ឌា ដែល​អ្នក​អាច​មិន​ធ្លាប់​ដឹង

​ប្រាសាទ​បុរាណ​ Sun Temple ​​​​ដែល​ពេល​ខ្លះ​ត្រូវ​បាន​គេ​ហៅ​ថា The Temple of Sex បាន​កសាង​នៅ​សតវត្ស​ទី១៣ ​ដោយ​ស្ដេច Narasimhadeva I  រាជវង្ស Eastern Ganga ស្ថិត​នៅ​ក្រុង Konark រដ្ឋ​ Orissa ​ភាគ​ខាង​កើត​ប្រទេស​ឥណ្ឌា​សព្វ​ថ្ងៃ។ ប្រាសាទ​នេះ មាន​ចំណុច​មួយ​ដែល​​ធ្វើ​ឲ្យ​​គេ​ភ្ញាក់​ផ្អើល និង​ងឿង​ឆ្ងល់ គឺ​​ការ​ឆ្លាក់​ថ្ម​​រូប​មនុស្ស​​អាក្រាត​កាយ​​​ ក្នុង​កាយ​វិការ​ស្រើបស្រាល​នៅ​តាម​​​ជញ្ជាំង​ប្រាសាទ​​​ផ្នែក​ខាង​ក្រោម។

ស្វែងយល់​​ពី​​​ប្រាសាទ​​​បុរាណ​ស្រើបស្រាល​​នៅ​ឥណ្ឌា ដែល​អ្នក​អាច​មិន​ធ្លាប់​ដឹង

ចម្លាក់​ជាច្រើន ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​​កាយ​វិការ​ស្រើបស្រាល​​​ ជា​មនុស្ស​ប្រុស ​ស្រី និង​សត្វ​ពាហនៈ​ ដែល​ពិពណ៌នា​ថា​​​​​មាន​ការ​ផឹក​ស៊ី​សប្បាយ ភាព​ព្រៃ​ផ្សៃ និង​កាយវិការ​សិច​ក្បាច់​ប្លែកៗ។ ទោះ​ជា​​ផ្ទាំង​ថ្ម​ខ្លះ​​បាន​បែក​បាក់ ​ប្រេះ​ចេញ​ពី​គ្នា​យ៉ាង​ណា ក៏​ចម្លាក់​ទាំងនេះ​​នៅ​តែ​​មាន​លក្ខណៈ​អាសអាភាស​ដដែល។
​មាន​ការ​លើក​ឡើង​ទ្រឹស្ដី​ខុសៗ​គ្នា​ច្រើន​ទាក់ទង​នឹង​ចម្លាក់​សិច​ក្នុង​ប្រាសាទ​នេះ។ ​​ទ្រឹស្ដី​ទី​មួយ​​ពន្យល់​ថា ដោយ​សារ​ចាប់​តាំង​ពី​សម័យ​រាជវង្ស​ Chandela ដែល​​ជា​អ្នក​​គោរព​តាម​ជំនឿ Tantric ​​​បាន​ឲ្យ​តម្លៃ​​​​​រវាង​​កម្លាំង​បុរស និង​ស្ត្រី​គឺ​ស្មើ​គ្នា។ ចំណែក​ទ្រឹស្ដី​មួយ​​ទៀត​​រៀបរាប់​ថាតួនាទី​ប្រាសាទ​កាលនោះ​ជា​កន្លែង​សិក្សា​រៀន​សូត្រ ​គោរព​បូជា ជាពិសេស​​​សម្រាប់​បង្ហាញ​សិល្បៈ​នៃ​ការ​រួម​មេត្រី។ ​រីឯ​ ជំនឿ​ផ្សេង​​ទៀត ​គឺ​ដោយ​សារ​គេ​ជឿ​ថា​សិច​ជា​​តំណាង​ឲ្យ​ការ​ចាប់​ផ្ដើម​​ថ្មី ឬ​ជីវិត​ថ្មី​មួយ​ទៀត។
ប្រាសាទសាសនា​​​​ហិណ្ឌូ​នេះ​​ ​​​​មាន​​ចំនួន​៨៥ ប៉ុន្តែ​សព្វ​ថ្ងៃ​សល់​តែ​២២​ប៉ុណ្ណោះ។ ប្រាសាទ​នេះ ត្រូវ​បាន​ដាក់​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក UNESCO តាំង​ពី​ឆ្នាំ​១៩៨៦​មក​ម្ល៉េះ។ ​​​បច្ចុប្បន្ន​ ទោះ​បី​ជា​​ប្រាសាទ Sun Temple ត្រូវ​គេ​មើល​ឃើញ​រូប​ភាព​សិច​ច្បាស់​ៗយ៉ាង​ណា​ក្ដី ក៏​​អ្នក​ស្រុក អ្នក​បួស និង​អ្នក​ទេសចរ​ ចូល​ទៅ​គោរព​បួង​សួង​បន្ត​​ឥត​ដាច់​ផង​ដែរ៕

ស្វែងយល់​​ពី​​​ប្រាសាទ​​​បុរាណ​ស្រើបស្រាល​​នៅ​ឥណ្ឌា ដែល​អ្នក​អាច​មិន​ធ្លាប់​ដឹង

ស្វែងយល់​​ពី​​​ប្រាសាទ​​​បុរាណ​ស្រើបស្រាល​​នៅ​ឥណ្ឌា ដែល​អ្នក​អាច​មិន​ធ្លាប់​ដឹង

ស្វែងយល់​​ពី​​​ប្រាសាទ​​​បុរាណ​ស្រើបស្រាល​​នៅ​ឥណ្ឌា ដែល​អ្នក​អាច​មិន​ធ្លាប់​ដឹង

ស្វែងយល់​​ពី​​​ប្រាសាទ​​​បុរាណ​ស្រើបស្រាល​​នៅ​ឥណ្ឌា ដែល​អ្នក​អាច​មិន​ធ្លាប់​ដឹង

ស្វែងយល់​​ពី​​​ប្រាសាទ​​​បុរាណ​ស្រើបស្រាល​​នៅ​ឥណ្ឌា ដែល​អ្នក​អាច​មិន​ធ្លាប់​ដឹង

ស្វែងយល់​​ពី​​​ប្រាសាទ​​​បុរាណ​ស្រើបស្រាល​​នៅ​ឥណ្ឌា ដែល​អ្នក​អាច​មិន​ធ្លាប់​ដឹង

ស្វែងយល់​​ពី​​​ប្រាសាទ​​​បុរាណ​ស្រើបស្រាល​​នៅ​ឥណ្ឌា ដែល​អ្នក​អាច​មិន​ធ្លាប់​ដឹង

ស្វែងយល់​​ពី​​​ប្រាសាទ​​​បុរាណ​ស្រើបស្រាល​​នៅ​ឥណ្ឌា ដែល​អ្នក​អាច​មិន​ធ្លាប់​ដឹង

ស្វែងយល់​​ពី​​​ប្រាសាទ​​​បុរាណ​ស្រើបស្រាល​​នៅ​ឥណ្ឌា ដែល​អ្នក​អាច​មិន​ធ្លាប់​ដឹង

ចុចអាន៖ ISIS ​បំផ្ទុះ​កម្ទេច​ប្រាសាទ​អាយុ​កាល​២០០០ឆ្នាំ​​មួយ​ទៀត​នៅ​ទីក្រុង​បុរាណ​
ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព​៖ bbc, wiki​​​